សន្និសីទលើកទី២អំពីការឧបត្ថម្ភមនុស្សធម៏នឹង ជួយសង្គ្រោះគ្រោះមហន្តរាយ ធម្មជាតិ

សន្និសីទលើកទី២អំពីការឧបត្ថម្ភមនុស្សធម៏នឹង ជួយសង្គ្រោះគ្រោះមហន្តរាយ ធម្មជាតិ      - ảnh 1
​ឧត្តមសេនីយ៏ឯកNguyen Chi Vinh​បើកសន្និសីទ ( Image:Internet)
Vov-​ព្រឹកថ្ងៃទី​៨​សីហា សន្និសីទលើកទី២​ក្រុមអ្នកជំនាញការណ៏ADMM+
(សន្និសីទ រដ្ឋមន្រ្តីការពារជាតិបណ្តាប្រទេសអាស៊ានបើកទូលាយ)អំពីការឧបត្ថម្ភ
មនុស្សធម៏នឹងជួយ សង្គ្រោះគ្រោះមហន្តរាយ ធម្មជាតិ (EWG-HADR)បានប្រព្រិត្ត
ទៅនៅទីក្រុងហាណូយ (វៀតណាម)ក្រោមអធិបតីភាពរបស់វៀតណាមនឹងចិន។គោលដៅនៃសន្និសីទលើកនេះគឺជំរុញការចែករំលែក ជំនាញនឹងកិច្ចសហប្រតិបត្តិ
ការលើវិស័យEWG-HADR​ រវាងបណ្តា ប្រទេសជាសមាជិក ADMM+។​ ថ្លែងមតិនៅ
សន្និសីទ​ ឧត្តមសេនីយ៏ឯក  Nguyen Chi Vinh-អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម
សង្កត់ធ្ងន់ថា៖សន្និសីទ​លើកនេះមិនគ្រាន់តែជា កិច្ចប្រជុំអំពីការឧបត្ថម្ភមនុស្សធម៏
នឹងជួយសង្គ្រោះគ្រោះមហន្តរាយ ធម្មជាតិ ប៉ុណ្ណោះទេ ថែមទាំងសម្តែងនូវបំណង​ឆន្ទះក្នុងកិច្ចសហប្រតិបត្តិការ​កសាងសន្តិភាព​ អភិវឌ្ឌ្យន៏នឹង ស្ថិរភាពរបស់ប្រទេស
ទាំងឡាយ​​ព្រមទាំងបង្ហាញឲ្យឃើញថា៖រចនាសម្ព័ន្ធADMM+ក្នុង កិច្ចសហប្រតិបត្តិ
ការការពារជាតិរបស់ប្រទេសទាំង​១៨​កាន់តែសំខាន់។ សន្និសីទលើកនេះប្រមូលផ្តុំពិភាគ្សាអំពីខ្លឹមសារសំខាន់ចំនួន៣​រួមមាន៖ជ្រុង
គតិយុត្តនៃការប្រើប្រាស់ប្រភពកំលាំងយោធាក្នុងការឧបត្ថម្ភមនុស្សធម៏នឹងជួយ
សង្គ្រោះគ្រោះមហន្តរាយធម្មជាតិ ក្នុងតំបន់នឹងលើសកលលោក  ការចែករំលែកបទ
ពិសោធន៏ ក្នុងការហ្វឹកហាត់​​ ការបណ្តុះបណ្តាលកំលាំងចូលរួម HADR​ និងលើកឡើង
ការផ្តួចផ្តើម គំនិតសហប្រតិបត្តិការក្នុងADMM+​នឹងការចែករំលែកបទពិសោធន៏
ទប់ទល់របស់កងទ័ព ចំពោះករណីមហន្តរាយជាក់ស្តែង១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ