សន្និសីទលើកទី៤នៃអង្គប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
(VOVworld)-សន្និសីទអង្គប្រធានលើកទី៤ (នីតិកាលទី៨) ដោយគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមរៀបចំឡើងនាថ្ងៃទី៨កក្កដា នៅទីក្រុង ហាណូយ។ថ្លែងមតិសន្និដ្ឋាន ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម លោក
Nguyen Thien Nhan បានវាយតម្លៃខ្ពស់ ចំពោះមតិប្រកបដោយមាន ការទទួល
ខុសត្រូវខ្ពស់និងគំនិតយ៉ាងជ្រាលជ្រៅជាច្រើន តាមនោះរួមចំណែក ទៅក្នុងការផ្លាស់
ប្តូរថ្មីកិច្ចការរណសិរ្ស សំដៅឆ្លើយតបនឹងសំណូមពរភារកិច្ចក្នុង ដំណាក់កាលថ្មី។ ស្តីពីកិច្ចការរណសិរ្សក្នុងឆនាសទី២ឆ្នាំ២០១៥នេះ លោក Nguyen Thien Nhan បានស្នើរឲ្យមានការផ្លាស់ប្តូរថ្មីកិច្ចការផ្សព្វផ្សាយ អំពីមហា សន្និបាតគ្រប់ជាន់ថ្នាក់ និងឆ្ពោះទៅមហាសន្និបាយបក្សទូទាំងប្រទេសលើកទី ១២ ដែលក្នុងនោះ ផ្តោតទៅលើការរួមមតិចូលក្នុងសេចក្តីព្រាងនៃឯកសារមហា សន្និបាតផងដែរ៕