|
ប្រធានតុលាការប្រជាជនកំពូលវៀតណាមលោក Nguyen Hoa Binh ថ្លែងមតិនៅសន្និសីទ
(រូបថត៖TTXVN) |
(VOVworld) - នាថ្ងៃទី២៤ មិនា សន្និសីទក្រុមប្រឹក្សាប្រធានតុលាការបណ្ដា
ប្រទេសអាស៊ាន (CACJ) លើកទី៥ត្រូវបានរៀបចំឡើងនៅរដ្ឋធានី Badar Seri
Begawan របស់ប្រ៊ុយណេ ដោយមានការចូលរួមរបស់ប្រធានតុលាការ តំណាង
ប្រធានតុលាការនៃប្រទេសសមាជិកអាស៊ានទាំង១០។ប្រធានតុលាការប្រជាជន
កំពូលលោក Nguyen Hoa Binh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ
ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ មិនា។ថ្លែងមតិក្នុងឋានៈជាប្រធានសន្និសីទនាបច្ចុប្បន្ន
លោក Nguyen Hoa Binh បានសំដែងក្ដីសង្ឃឹមថា ក្រុមប្រឹក្សាប្រធានតុលាការ
អាស៊ាននឹងសកម្ម ម្ចាស់ការចូលរួមសកម្មភាពរបស់អាស៊ានសំដៅពង្រឹងនិង
ពង្រីកថែមទៀតគោលដៅកសាងសហគមន៍អាស៊ានមួយដោយឈរលើច្បាប់
ឆ្ពោះទៅប្រជាជននិងយកប្រជាជនជាគោល។
បញ្ចប់សន្និសីទនេះ បណ្ដាតំណាងបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍
រួម ដោយអះអាងនូវការប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបតិ្តការ លើកកំពស់សមត្ថ
ភាពខាងតុលាការរវាងប្រទេសនានាក្នុងតំបន់ សំដៅបម្រើឲ្យការកសាងសហ
គមន៍អាស៊ាន៕