សន្និសីទលើកទី៨អំពីបណ្ដាវិធានការទប់ទល់នឹងបណ្ដាជំងឺឆ្លងនៅទ្វីបអាស៊ី
(VOV)_នាព្រឹកថ្ងៃទី ៣០តុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ សន្និសីទ លើកទី ៨ អំពី បណ្ដាវិធានការទប់ស្កាត់នឹងបណ្ដាជំងឺឆ្លង នៅទ្វីបអាស៊ី។ សន្និសីទ ជាការផ្តល់មតិថ្មីរបស់បណ្ដាញ់បណ្ដាទីក្រុងធំៗ នៅទ្វីបអាស៊ី សំដៅ បង្កើន កិច្ច សហប្រតិបត្តិការ ក្នុងវិស័យ សុខាភិបាលសាធារណះ ដើម្បីត្រួតពិនិត្យ និង បង្ការ
ប្រឆាំងបណ្ដាជំងឺឆ្លងក្នុងតំបន់ប្រកបដោយមានប្រសិទ្ធភាព។ នៅសន្និសីទលើក នេះ បណ្ដាអ្នកជំនាញការ នៃ ក្រសួងសុខាភិបាល មន្ទីសុខាភិបាលទីក្រុង ហា ណូយ និងទីក្រុងធំៗ ចំនួន ១២ នៅក្នុងទ្វីបអាស៊ី បានរួមគ្នា ចែករំលែកបទពិសោធន៍
អំពីវិធានការ បង្ការ ប្រឆាំងជំងឺឆ្លង គ្រោះថ្នាក់ ដូចជា៖ផ្ដាសាយ A/H5N1 ជំងឺរបេង
…ជាដើម។ លោក Nguyen Thanh Long អនុរដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានអោយ
ដឹងថា៖
“ ក្នុងទសវត្សជិតៗនេះ បណ្ដាទីក្រុងធំៗរបស់ទ្វីបអាស៊ី កំពុងប្រឈមមុខនឹង ជំងឺអាសន្នរោគ ដែលទើបនឹងកើតមានឡើង ដូចជា៖ជំងឺពង់បបូរមាត់បានធ្វើអោយ
កុមារ រាប់រយនាក់ត្រូវស្លាប់…ជាដើម។ ការរីករាលដាល របស់ជំងឺអាហន្ន រោគ លើ ទូទាំងពិភពលោក ជាថ្មីម្ដង់ទៀត បានក្លាយទៅជាខ្លឹមសារសំខាន់មួយ ព្រមាន
ប្រទេសជាសមាជិកត្រូវរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាងទៀត ផ្លាស់ប្តូរព័ត៌មាន
ច្រើនជាងទៀត ដើម្បីរាំងស្កាត់ជំងឺអាសន្នរោគប្រកបដោយជោគជ័យ៕ ”
|
សន្និសីទលើកទី ៨ អំពីបណ្ដាវិធានការទប់ទល់នឹងបណ្ដាជំងឺឆ្លងនៅទ្វីបអាស៊ី (http://www.thanhtra.com.vn) |