សន្និសីទលាតត្រដាងអនុវត្តភារកិច្ចក្នុងរយះពេល៦ខែចុងឆ្នាំ២០១៣របស់គណះកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យ


សន្និសីទលាតត្រដាងអនុវត្តភារកិច្ចក្នុងរយះពេល៦ខែចុងឆ្នាំ២០១៣របស់គណះកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យ - ảnh 1
សន្និសីទលាតត្រដាងអនុវត្តភារកិច្ចក្នុងរយះពេល៦ខែចុងឆ្នាំ២០១៣របស់គណះកម្មាធិការ
ទទួលបន្ទុកតំបន់ពាយ័ព្យ(http://baodientu.chinhphu.vn/)

(VOV)_នាថ្ងៃទី ១១ កក្កដា នៅខេត្ត Ha Giang គណះកម្មាធិការទ​ទួល​បន្ទុក តំបន់
ពាយ័ព្យ ​បានរៀបចំសន្និសីទបូកសរុបការងារលើកដំបូង ក្នុងរយះ​ពេល៦ខែដើ់មឆ្នាំ
២០១៣  និងលាតត្រដាងអនុវត្តភារកិច្ចស្នូលក្នុងរយះពេល៦ខែចុងឆ្នាំ ២០១៣។ ថ្លែង មតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម ​លោក​ Nguyen Xuan Phuc បានសង្កត់ធ្ងន់ ថា÷ តំបន់ពាយ័ព្យ ជាតំបន់​មាន​សក្ដានុភាពជាច្រើន ជាមួយប្រភពធនធានធម្មជាតិ
សម្បូរ  ច្រើនប្រភេទ និងក៏គឺជាតំបន់ដើរតួនាទីយុទ្ធសាស្ត្រអំពីការពារប្រទេស សន្តិ
សុខ សេដ្ឋកិច្ច ​និងសង្គមរបស់ប្រទេសជាតិ។ ដើម្បីអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ឆ្នាំ​២០១៣ប្រកបដោយជោគជ័យ ឧបនាយករដ្ឋមន្ត្រីបានស្នើថា÷ បណ្ដាខេត្ត​ក្នុងតំបន់ 
តំបន់ពាយ័ព្យ ត្រូវជំរុញខ្លាំងការងារកាត់បន្ថយភាពក្រីក្រចីរភាព​ជំរុញ​ខ្លាំងការតភ្ជាប់
តំបន់  ប្រមូលផ្តុំប្រព័ន្ធនយោបាយទាំងមូលកសាងហេដ្ឋា​រចនា​សម្ព័ន្ធ លើកកំពស់ គុណភាពការអប់រំ បណ្ដុះបណ្ដាល ពិនិត្យនិង​ព្យាបាល​ជំងឺសំរាប់ជនរួមជាតិនៅតំបន់
ព្រៃភ្នំ ឆ្ងាយដាច់ស្រយាល ឈានទៅដល់ការកាត់​បន្ថយភាពក្រីក្រ …។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ