សន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោក Davos ២០១៨ ឆ្ពោះទៅការស្ថាបនារួមក្នុងពិភពលោកប្រះស្រាំ
(VOVWORLD) - សន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី៤៨ ប្រព្រឹត្តទៅនាខែ មករាឆ្នាំ២០១៨ នៅទីក្រុង Davos ដោយឆ្ពោះទៅការស្ថាបនាអនាគតរួមក្នុង ពិភពលោកដ៏ប្រះស្រាំ។
ស្ថាបនិកនិងនាយកប្រតិបត្តិ WEF លោក Klaus Schwab (រូបថត៖ AFP/TTXVN) |
ក្នុងសេចក្ដីប្រកាសនាថ្ងៃទី១៣ វិច្ឆិកា WEF ឲ្យដឹងថា ប្រធានបទនៃសន្និសីទលើកនេះគឺ ស្វែងយល់នូវមូលហេតុស្នូលនិងដំណោះ ស្រាយជាក់ស្ដែងសំរាប់ការប្រះស្រាំខាងនយោបាយ សេដ្ឋកិច្ចនិងសង្គមកិច្ចដែល ពិភពលោកកំពុងប្រឈមមុខ។ ថ្នាក់ដឹកនាំពីគ្រប់ទិសទីលើពិភពលោកនឹងជួប ប្រជុំនៅទីនេះ ក្នុងការខំប្រឹងប្រែងសហការដើម្បីតម្រង់ទិសសំរាប់របៀវវារៈ សកល តំបន់និងផ្នែកឧស្សាហកម្ម សំដៅកែលំអស្ថានភាពពិភពលោក។
WEF លើកទី៤៨ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ដល់ទី២៦ មករា ឆ្នាំ២០១៨ នៅ ទីក្រុង Davos ដោយមានសម័យប្រជុំជាង៤០០ជាបន្តបន្ទាប់។ តំណាងចំនួន៣ ពាន់រូបមកពីប្រទេសចំនួន១០០គ្រោងនឹងចូលរួមសន្និសីទនេះ។ ប្រមុខរដ្ឋនិង ថ្នាក់ដឹកនាំរដ្ឋាភិបាលចំនួន៥០រូបនឹងអញ្ជើញចូលរួមព្រឹត្តិការណ៍នេះផងដែរ៕