សន្និសីទវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរទូទាំងប្រទេសលើកទី ១២

(VOVWORLD) -នាថ្ងៃទី ២ សីហា នៅទីក្រុង Nha Trang ភាគកណ្ដាលវៀតណាម បានប្រារព្ធឡើងសន្និសីទ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរទូទាំងប្រទេសលើកទី ១២។
សន្និសីទវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរទូទាំងប្រទេសលើកទី ១២ - ảnh 1សន្និសីទវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរទូទាំងប្រទេសលើកទី ១២ 

នាថ្ងៃទី ២ សីហា នៅទីក្រុង Nha Trang ភាគកណ្ដាលវៀតណាម បានប្រារព្ធឡើងសន្និសីទ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរទូទាំងប្រទេសលើកទី ១២។ អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាមលោក Pham Cong Tac បានឲ្យដឹងថា វិស័យថាមពលនុយក្លេអ៊ែររបស់វៀតណាមនារយៈពេលកន្លងទៅកំពុងអភិវឌ្ឍន៍ និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។ សន្និសីទលើកនេះ នឹងរួមវិភាគទានតម្រង់ទិស កសាង និងអភិវឌ្ឍន៍នូវកម្មវិធីស្រាវជ្រាវ អភិវឌ្ឍន៍ ប្រើប្រាស់ថាមពល បរមាណូដើម្បីគោលដៅសន្តិភាព ព្រមទាំងបង្កើន និងបើកទូលាយកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យនុយក្លេអ៊ែររបស់វៀតណាម។

នៅក្នុងសន្និសីទនេះ អង្គសន្និសីទបានស្ដាប់អ្នកវិទ្យាសាស្រ្ត និងអ្នកជំនាញការនាំមុខគេមកពីបណ្ដាវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ មន្ទីរពេទ្យនិងអង្គការមានកិត្យានុភាពក្នុងវិស័យថាមពលបរមាណូក្នុងរបស់វៀតណាម និងអន្តរជាតិ ឧទ្ទេសនាមស្ដីពីលទ្ធផលនៃការស្រាវជ្រាវនុយក្លេអ៊ែរថ្មីបំផុត ក៏ដូចជាបទពិសោធន៍ដើម្បីអភិវឌ្ឍន៍ បច្ចេកវិទ្យានុយក្លេអ៊ែរជាដើម។ ក្នុងក្របខណ្ឌនៃសន្និសីទនេះ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ សីហា មានការតាំងពិព័រណ៍ឧទ្ទេសនាមស្ដីពីការអនុវត្តសមិទ្ធិផលខាងវិទ្យាសាស្រ្ត បច្ចេកវិទ្យា ឧបករណ៍និងសេវាបច្ចេកទេស នុយក្លេអ៊ែរក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ