សន្និសិទវិនិយោគវៀតណាម-ឡាវលើកទី២ឆ្នាំ២០១៦បានបើកនៅវៀតណាម
|
ទិដ្ឋភាពនៃសន្និសីទ |
(VOVworld)-សន្និសីទសហប្រតិបត្តិការវិនិយោគវៀតណាម-ឡាវលើកទី២ឆ្នាំ ២០១៦ បានបើកនាព្រឹកថ្ងៃទី២៧មិនានៅទីក្រុង Da Nang ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀត
ណាម លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ លោក Xomxavat
Lenhxavat រួមទាំងរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិ យោគនៃប្រទេសទាំងពីរធ្វើជាសហអធិបតី
សន្និសីទនេះ។ ថ្លែងមតិនៅសន្និសីទ នេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖
“នៅក្នុងសន្និសីទលើកនេះ យើងត្រូវពិភាគ្សាអំពីតម្រូវការសហប្រតិបត្តិការនិង ទិសដៅវិនិយោគនាពេលខាងមុខ។ ម្យ៉ាងវិញទៀត ត្រូវចាត់ទុកថា ជោគជ័យរបស់ក្រុមហ៊ុនវៀតណានគឺជាជោគជ័យរបស់ឡាវនិងផ្ទុយទៅវិញដែរ។ តាមនោះ អនុវត្តគោលនយោបាយនៃការិយាល័យមនយោបាយរបស់ប្រទេសទាំងពីរ យើង ត្រូវផ្តោតការវិនិយោគទៅលើសំណង់ដែលនាំមកប្រសិទ្ធិភាព រួមទាំងទុន ODA និង FDI ផង ចូលក្នុងតំបន់កំពុងលំបាក់របស់ឡាវ”៕