សន្និសីទសំខាន់នៅមុនកិច្ចប្រជុំកំពូល COP២៨ មិនទទួលបានលទ្ធផលនោះទេ
(VOVWORLD) - នាថ្ងៃទី ២១ ខែតុលា សន្និសីទរបស់គណៈកម្មាធិការអនុវត្តន៍មូលនិធិ "ការបាត់បង់និងការខូចខាត" ដោយការប្រែប្រួលអាកាសធាតុ ដែលបានប្រព្រឹត្តិទៅនៅប្រទេសអេហ្ស៊ីប បានបញ្ចប់ដោយគ្មានលទ្ធផលណាមួយ ក្នុងបរិបទដែលប្រទេសនៅអឌ្ឍគោលខាងជើងនិងអឌ្ឍគោលខាងត្បូងនៅតែបែកបាក់គ្នាលើបញ្ហាមួយចំនួន។
នេះត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់មួយមុនកិច្ចប្រជុំលើកទី ២៨ របស់ភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២) ។
ផ្ទាំងទឹកកកនៅ Baffin Bay, Greenland។ រូបថត៖ AFP/TTXVN |
នៅក្នុងសន្និសីទនេះ បណ្ដាគណៈប្រតិភូបានចរចាអំពីកិច្ចព្រមព្រៀងមួយ សំដៅបង្កើតមូលនិធិសម្រាប់ការជួយឧបត្ថម្ភប្រទេសងាយរងគ្រោះ ដើម្បីឆ្លើយតបនិងជំនះពុះពារលើការបាត់បង់និងការខូចខាតដោយបម្រែបម្រួលអាកាសធាតុ។ ការដែលភាគីនានាបានឯកភាពបង្កើតមូលនិធិនេះត្រូវបានចាត់ទុកជាសមិទ្ធិផលមួយនៃសន្និសីទ COP ២៧ នៅអេហ្ស៊ីបកាលពីឆ្នាំមុន ប៉ុន្តែនៅតែខ្វះផែនការអនុវត្តន៍លម្អិត។ ឆ្នាំនេះ ការពិភាក្សាជាបន្តបន្ទាប់ត្រូវបានរៀបចំឡើងដើម្បីឯកភាពលើចំណុចមូលដ្ឋាន ដូចជារចនាសម្ព័ន្ធ ភាគីទទួលផល និងភាគីរួមចំណែក - ជាបញ្ហាដែលប្រទេសអ្នកមាន យកចិត្តទុកដាក់យ៉ាងខ្លាំង។
កិច្ចប្រជុំមួយទៀតស្តីពីបញ្ហានេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនៅអេមីរ៉ាតអារ៉ាប់រួម (UAE)៕