សន្និសីទ​ស្ងើចសរសើរជនមានកិត្យានុភាពគំរូនៃខេត្តចំនួន៤នៅតំបន់​ពាយ័ព្យវៀតណាម

  (VOV)_នាថ្ងៃទី ២៤ធ្នូ នៅខេត្ត Dien Bien បានប្រព្រឹត្តទៅ សន្និសីទ​ស្ងើចសរសើរ
 ជនមាន កិត្យា នុភាពគំរូ  នៃខេត្តចំនួន៤ នៅតំបន់​ពាយ័ព្យវៀតណាម ( Son La, Lai
Chau, Dien Bien និង Lao Cai)។ ដំណាងចូលរួមសន្និសីទជាង ២២០នាក់  ជាបណ្ដាជន ដែលមានការរួមវិភាគទានសកម្ម លើបណ្ដាវិស័យ សេដ្ឋកិច្ច ​នយោបាយសង្គម។ថ្លែង មតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc ប្រធានគណះ កម្មាធិការទទួលបន្ទុក​តំបន់ភាគពាយ័ព្យវៀតណាម បានបញ្ជាណែនាំ ខេត្តទាំងបួន 
÷Son La, Lai Chau, Dien Bien និង Lao Cai ត្រូវបន្ត ពង្រីកការស្រុះចិត្តគំនិត​ក្នុងសង្គម ទាំងមូលអំពីតួនាទី របស់ជនមានកិត្យានុភាពក្នុងសហគមន៍បណ្ដាជនជាតិភាគតិច។ បណ្ដាខេត្តបន្តអនុវត្តរាល់គោលនយោបាយអំពី​ជនជាតិ និងតំបន់ព្រៃភ្នំ  ជំរុញខ្លាំង
ការ ងារកាត់បន្ថយភាពក្រីក្រលើគ្រប់វិស័យ …។ល។ ឧបនាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc ក៏បានអះអាងដែរថា÷​បក្ស រដ្ឋវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ ជាពិសេស  ដល់តំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច តំបន់មានស្ថានភាពលំ
បាក និងផ្តោតសំខាន់ទៅលើភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រក្សារការពារសន្តិ
សុខ ដើម្បីបង្កលក្ខណះអោយប្រជាជននៃបណ្ដាជនជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច៕

 សន្និសីទ​ស្ងើចសរសើរជនមានកិត្យានុភាពគំរូនៃខេត្តចំនួន៤នៅតំបន់​ពាយ័ព្យវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc (http://www.baomoi.com/)


ប្រតិកម្មទៅវិញ

ផ្សេងៗ