សន្និសីទស្ដីពីការឃ្លាំមើលលើដំណោះស្រាយកំណែទម្រង់ត្រួតពិនិត្យជំនាញ
(VOVWORLD) -អង្គប្រជុំ រួមទាំងតំណាងបណ្ដាសម្ព័ន្ធសមាគម សហគ្រាសបានលើកសំណើរថា នាពេលខាងមុខ រដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ និងបញ្ជាណែនាំយ៉ាងដិតដល់អំពីការដោះស្រាយការលំបាក ការជំពាក់ជំពិនក្នុងការត្រួតពិនិត្យជំនាញ; ពន្លឿនការអនុវត្តរាល់ភារកិច្ចកែទម្រង់លើសកម្មភាពត្រួតពិនិត្យជំនាញ និងការនាំចេញ នាំចូលទំនិញតាមការដឹកនាំរបស់រដ្ឋាភិលបាលឲ្យបានឆាប់ៗ ជាដើម។
ទិដ្ឋភាពនៃសន្និសីទស្ដីពីការឃ្លាំមើលលើដំណោះស្រាយកំណែទម្រង់ត្រួតពិនិត្យជំនាញ (រូបថត៖TTXVN) |
នាព្រឹកថ្ងៃទី ១៣ ខែឧសភា នៅទីក្រុងហាណូយគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ក្រសួងហិរញ្ញវត្ថុ សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានរួមសហការរៀបចំ សន្និសីទស្ដីពីការឃ្លាំមើលលើដំណោះស្រាយកំណែទម្រង់ត្រួតពិនិត្យជំនាញ និងការកាត់បន្ថយពេលវេលានាំចេញ នាំចូលទំនិញឆ្លងដែន។
នៅក្នុងសន្និសីទនេះ អង្គប្រជុំ រួមទាំងតំណាងបណ្ដាសម្ព័ន្ធសមាគម សហគ្រាសបានលើកសំណើរថា នាពេលខាងមុខ រដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ និងបញ្ជាណែនាំយ៉ាងដិតដល់អំពីការដោះស្រាយការលំបាក ការជំពាក់ជំពិនក្នុងការត្រួតពិនិត្យជំនាញ; ពន្លឿនការអនុវត្តរាល់ភារកិច្ចកែទម្រង់លើសកម្មភាពត្រួតពិនិត្យជំនាញ និងការនាំចេញ នាំចូលទំនិញតាមការដឹកនាំរបស់រដ្ឋាភិលបាលឲ្យបានឆាប់ៗ ជាដើម។
អញ្ជើញថ្លែងនៅទីនេះ លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានលើកច្បាស់ថា៖
"សហគ្រាសរដ្ឋ និងសហគ្រាសឯកជនបាន និងកំពុងរួមចំណែកទៅក្នុងប្រភពថវិការរដ្ឋយ៉ាងធំធេង។ ប្រសិនបើយើងជំរុញផលិតកម្មអភិវឌ្ឍន៍ បង្កើតបរិយាកាសធ្វើអាជីវកម្មអំណោយផល និងធ្វើកំណែទម្រង់រាល់បែបបទរដ្ឋបាលនោះ នឹងជួយសម្រួលដល់សហគ្រាសអភិវឌ្ឍ។ ហេតុដូច្នេះហើយ យើងត្រូវលើកកម្ពស់ថែមទៀត នូវមុខងារឃ្លាំមើលរបស់រណសិរ្សមាតុភូមិវៀតណាមចំពោះអង្គការសង្គមនយោបាយសង្គម ដើម្បីបង្កើតជំនឿទុកចិត្តដ៏រឹងមាំដល់សហគ្រាស និងប្រជាជន"៕