សន្និសីទស្ដីពីការតភ្ជាប់កសិផលរវាងខេត្តក្រុងព្រំដែនវៀតណាម-ចិន

(VOVWORLD) - សន្និសីទស្ដីពីការតភ្ជាប់កសិផលរវាងខេត្តក្រុងព្រំដែននានារបស់វៀតណាមនិងចិន បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែសីហា នៅទីក្រុង Lang Son ភាគខាង ជើងវៀតណាម។ សន្និសីទនេះគឺសំដៅផ្គត់ផ្គង់ព័ត៌មានស្ដីពីស្ថានភាពពាណិជ្ជកម្ម កសិផលរវាងប្រទេសទាំងពីរ ព្រមទាំងដោះស្រាយការលំបាក ការជំពាក់ជំពិន របស់សហគ្រាសនៃភាគីទាំងពីរក្នុងការនាំចេញនាំចូលកសិផលផងដែរ។

  នៅ សន្និសីទ លោក Ly Vinh Quang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lang Son បានអះអាងថា៖

        “ខេត្ត Lang Son សន្យាថា នឹងជានិច្ចកាលរួមដំណើរជាមួយសហគ្រាស កំណត់ទិសដៅ ជួយឧបត្ថម្ភដល់សហគ្រាស ដើម្បីបន្ធូរបន្ថយការលំបាកសាកល្បង។ ព្រមទាំងអនុវត្តន៍យ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយដ៏ សមស្រប ដើម្បីបង្កភាពងាយស្រួលបំផុតសម្រាប់សហគ្រាសនៃភាគីទាំងពីរ”។

        នៅសន្និសីទនេះ បណ្ដាអង្គភាពនិងសហគ្រាសនៃភាគីទាំងពីរបានចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសំដៅបើកចេញឱកាសសហប្រតិបតិ្ត ការរវាងអ្នកផលិត សហគ្រាសនិងអ្នកប្រើប្រាស់នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ