សន្និសីទស្តីពីកិច្ចការបរទេសការពារប្រទេសក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១២

នាថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមបាន
រៀបចំ សន្និសីទស្តីពីកិច្ចការបរទេសការពារប្រទេសក្នុងរយៈពេល ៦ ខែដើមឆ្នាំ
២០១២។ ក្រោមការដឹកនាំរបស់គណៈកម្មាធិការយោធាមជ្ឃឹម ថ្នាក់ដឹកនាំនៃ
ក្រសួងការពារ ប្រទេសវៀតណាម សកម្មភាពកិច្ចការបរទេសការពារប្រទេស
ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១២ ត្រូវបានអនុវត្តត្រឹមត្រូវតាមផែនការ លើវិស័យ
ទ្វេភាគីនិងពហុភាគី នាំមកប្រសិទ្ធភាពជាក់ស្តែង។ កងទ័ពប្រជាជនវៀតណាមបាន
សកម្ម និងម្ចាស់ការជំរុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាមួយបណ្ដាប្រទេស លើកកំពស់តួនាទីរបស់មាតុប្រទេស របស់កងទ័ពវៀតណាម ក្នុងតំបន់និងលើ
សកលលោក។ ការងារផ្សព្វផ្សាយព័ត៌មាន ឃោសនាកិច្ចការបរទេសការពារ
ប្រទេសក៏មាន ការបោះជំហានយ៉ាងសកម្ម។ ថ្លែងមតិក្នុងសន្តិសីទនេះ អនុរដ្ឋមន្ត្រី
ក្រសួងការពារប្រទេស ឧត្តសេនីយ៍ផ្កាយបី Nguyen Chi Vinh សង្កត់ធ្ងន់ថា៖ ក្នុងរយៈ
ពេល ៦ ខែចុងឆ្នាំ ២០១២ សកម្មភាពកិច្ចការបរទេសកាពារប្រទេសត្រូវបានអនុវត្ត
ប្រកបដោយប្រសិទ្ធភាពតទៅទៀតលើគ្រប់វិស័យ សំដៅការពារ រឹងមាំអធិបតេយ្យភាព
បូរណភាពដែនដីរបបសង្គមនិយមដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ