សន្និសីទស្តីពីសិក្ខាសាលា “និន្នាការចលនារបស់អក្សរសាស្ត្រសិល្បៈវៀតណាមបច្ចុប្បន្ន”

(VOVWORLD) -នាថ្ងៃទី៥ធ្នូនៅខេត្ត Quang Ninh ក្រុមប្រឹក្សាទ្រឹស្តី វាយតម្លៃអក្សរសាស្ត្រ សិល្បៈមជ្ឈឹមបានរៀបចំសិក្ខាសាលាវិទ្យា សាស្ត្រទូទាំងប្រទេសក្រោមប្រធានបទ “និន្នា ការចលនារបស់អក្សរសាស្ត្រសិល្បៈវៀត ណាមបច្ចុប្បន្ន-ស្ថានភាពជាក់ ស្តែងនិងទិស ដៅអភិវឌ្ឍន៍”។ 
សន្និសីទស្តីពីសិក្ខាសាលា “និន្នាការចលនារបស់អក្សរសាស្ត្រសិល្បៈវៀតណាមបច្ចុប្បន្ន” - ảnh 1 ទិដ្ឋភាពនៃសន្និសីទកាសែត

អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃ ៤ធ្នូនៅខេត្ត Quang Ninh សាស្ត្រាចារ្យរង បណ្ឌិត Phan Trong Thuong អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាទ្រឹស្តី វាយតម្លៃអក្សរសាស្ត្រសិល្បៈមជ្ឈឹមបានឲ្យដឹងថា៖

        “គោលដៅនៃសិក្ខាសាលានេះ គឺក្តាប់ជាប់ស្ថានភាពជាក់ស្តែង កំណត់នូវនិន្នាការចលនានិងអភិវឌ្ឍន៍របស់វិស័យអក្សរសាស្ត្រសិល្បៈ បកស្រាយនិងដាក់ ចេញមូលហេតុនិងកត្តាដែលមានផលប៉ះពាល់ដល់ស្ថានភាពនិពន្ធជាក់ស្តែង និងទៅលើជីវភាពអក្សរសាស្ត្រយ៉ាងដូចម្ត៉េច។ យើងខ្ញុំនឹងជ្រើសរើសនូវមតិល្អ បំផុតនិងផ្តោតលើប្រធានបទបំផុតដើម្បីអាចទទួលបានលទ្ធផលខ្ពស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ