សន្និសីទស្ទង់មតិអង្គភាពអាជីវកម្មទេសចរណ៍បំរើការងារគ្រប់គ្រងរដ្ឋអំពីទេសចរណ៍
(VOV)_នាថ្ងៃទី ៥ ធ្នូ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ វៀតណាម បានរៀបចំសន្និសីទស្ទង់មតិ អង្គភាពអាជីវកម្មទេសចរណ៍ បំរើ ការងារ
គ្រប់គ្រង រដ្ឋ អំពីទេសចរណ៍ និងកិច្ចប្រជុំ នៃគណះកម្មាធិការបញ្ជាណែនាំរដ្ឋ អំពី
ទេសចរណ៍ ២០១២ តំបន់ភាគខាងជើងវៀតណាម។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien
Nhan ប្រធានគណះកម្មាធិការបញ្ជាណែនាំរដ្ឋ អំពីទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Hoang Tuan Anh បានអញ្ចើញចូលរួម និងធ្វើអធិបតី សន្និសីទ។ ឆ្នាំ២០១២ ផ្នែកទេសចរណ៍ វៀតណាម ខំប្រឹងប្រែងទទួលភ្ញៀវទេសចរណ៍ អន្តរជាតិ
ចំនួន ៦,៦ លាននាក់ និង ភ្ញៀវទេសចរណ៍ ក្នុងប្រទេស ចំនួន ២២លាននាក់។ ថ្លែង មតិនៅសន្និសីទ អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Ho Anh Tuan បាន
សង្កត់ធ្ងន់ថា÷
“ អង្គភាពអាជីវកម្ម ទេសចរណ៍វៀតណាម ជាបណ្ដាកត្តាមូលដ្ឋាន សម្រេចការ
អភិវឌ្ឍន៍ របស់ទេសចរណ៍ វៀតណាម មានការអភិវឌ្ឍន៍អំពីបរិមាណ និងគុណភាព ប៉ុន្តែមានចរិតលក្ខណះធ្វើដោយខ្លួនឯង។ ទន្ទឹមនឹងនោះ ការជួយឧបត្ថម្ភរបស់រដ្ឋ នៅខ្វះភាពម្ចាស់ការ និងមិនទាន់បង្កើតចេញជារូបរាងចងសម្ព័ន្ធ។ ដូច្នេះ យើងត្រូវរួម
សហការ ជាមួយគ្នាដើម្បីការអភិវឌ្ឍន៍របស់ផ្នែកទេសចរណ៍៕ ”
|
រូបភាព (internet) |