សន្និសីទសន្តិភាពសហព័ន្ធមីយ៉ាន់ម៉ាបានបើកជាផ្លូវការ
|
សន្និសីទសន្តិភាពសហព័ន្ធមីយ៉ាន់ម៉ាបានបើកជាផ្លូវការ |
(VOVworld)-នាព្រឹកថ្ងៃទី៣១សីហា សន្និសីទសន្តិភាពសហព័ន្ធមីយ៉ាន់ម៉ា ឬហៅថា
សន្និសីទ Panglong សតវត្សទី២១បានបើកជាផ្លូវការនៅរដ្ឋធានី Nay Pyi Tawដោយ
ពិភាគ្សា លើក្របខ័ណ្ឌកិច្ចសន្ទនានយោបាយជាតិ សំដៅបញ្ចប់ជម្លោះរវាងកងទ័ព
ជាតិជាមួយក្រុម ប្រដាប់់អាវុធពហុជាតិសាសន៍ដែលអូសបន្លាយជិត៧ទសវត្សកន្លង
ទៅ។ចូលរួមក្នុងសន្និសីទ នេះមានវត្តមានតំណាង១.៨០០នាក់មកពីរដ្ឋាភិបាលកង
ទ័ពមីយ៉ាន់ម៉ា ក្រុមប្រដាប់អាវុធ ពហុជាតិសាសន៍ គណៈបក្សនយោបាយនានាអ្នក
ការទូតបរទេសនិងអង្គការអន្តរជាតិមួយ ចំនួន។ ថ្លែងមតិបើកសន្និសីទ អគ្គលេខា
ធិការអង្គការសហប្រជាជាតិ លោក Ban Ki-moon បានគាំទ្រការបោះជំហានគួរឲ្យកត់
សម្គាល់នៃដំណើរការសន្តិភាពនៅមីយ៉ាន់ម៉ា ក៏ដូចជាការ ខិតខំប្រឹងប្រែងរបស់រដ្ឋាភិ
បាលនៃប្រទេសនេះក្នុងស្វែងរកដំណោះស្រាយសម្រាប់ជម្លោះ ប្រដាប់អាវុធដែលអូស
បន្លាយរហូតដល់៧០ឆ្នាំនេះ។ លោក Ban Ki-moon អះអាងថា អង្គការ សហប្រជាជាតិ
នឹងបន្តគាំទ្រដំណើរការសន្តិភាពនៅមីយ៉ាន់ម៉ានិងអំពាវនាវឲ្យកម្លាំងនយោបាយកង
កម្លាំងប្រដាប់អាវុធនៅប្រទេសនេះឲ្យសម្តែងនូវការអត់ធ្មត់និងប្តេជ្ញាកសាងសន្តិភាព
ដោយឈរលើមូលដ្ឋាននៃការសម្របសម្រួលជាតិ៕