សន្និសីទសន្តិសុខ Munich លើកទី៥២បានបើកជាផ្លូវការ

(VOVworld)-នាថ្ងៃទី១២កុម្ភៈ សន្និសីទសន្តិសុខ Munich (MSC) លើកទី៥២ បាន បើកជាផ្លូវការនៅប្រទេសអាល្លឺម៉ង់ ដោយមានការចូលរួមរបស់មេដឹកនាំ ចំនួន៣០
រូប និងប្រមុខរដ្ឋាភិបាលប្រទេសជាច្រើនក៏ដូចជាអ្ន​កនយោបាយ នាំមុខពិភពលោក
ក្នុង នោះមាននាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev រដ្ឋមន្ត្រីការបទេសអា
មេរិកលោក John Kerry និងអគ្គលេខាធិ ការ NATO លោក Jens Stoltenberg។

       ក្នុងរយៈពេល៣ថ្ងៃប្រព្រឹត្តទៅសន្និសីទនេះ សង្គ្រាមនៅស៊ីរី ស្ថានភាព នៅ
មជ្ឈឹមបូព៌ា វិបត្តិជនអន្តោប្រវែសន៍នៅអឺរ៉ុប ឬ ការប្រយុទ្ធប្រឆាំងអង្គការ ភេរវកម្ម
អន្តរជាតិ សុទ្ធតែជាប្រធានបទដែលត្រូវបានតំណាងជាង៦០០នាក់ ចូល រួមសន្និ
សីទនេះលើកយកមកពិភាគ្សា។ មួយថ្ងៃមុននឹងបើកសន្និសីទនេះ ក្រុមជួប ប្រា
ស្រ័យទទួលបន្ទុកអំពីស៊ីរីបានបើកកិច្ចប្រជុំនៅ Munich ហើយសម្រេច បានកិច្
ចព្រមព្រៀងឈប់បាញ់ជាបណ្តុះអាសន្ននៅស៊ីរី និងផ្តល់ជំនួយមនុស្ស ធម៌នៅ
ប្រទេសមជ្ឈឹមបូព៌ាដែលរងសង្គ្រាមបំផ្លាញនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ