សន្និសីទសន្តិសុខ Munich៖ សន្តិសុខសកលលោកតម្រូវឲ្យមានការខិតខំប្រឹងប្រែងនាពេលខាងមុខ
(VOVWORLD) -នាថ្ងៃទី ១៨ កុម្ភៈ សន្និសីទសន្តិសុខ Munich (MSC) ប្រចាំឆ្នាំលើកទី ៥៤ បានបិទបញ្ចប់នៅទីក្រុង Munich របស់អាល្លឺម៉ង់ ដោយមានគោលគំនិតជាច្រើនដែលបានដាក់ចេញ សំដៅដោះស្រាយរាល់បញ្ហាសកល។
សន្និសីទសន្តិសុខ Munich |
នាថ្ងៃទី ១៨ កុម្ភៈ សន្និសីទសន្តិសុខ Munich (MSC) ប្រចាំឆ្នាំលើកទី ៥៤ បានបិទបញ្ចប់នៅទីក្រុង Munich របស់អាល្លឺម៉ង់ ដោយមានគោលគំនិតជាច្រើនដែលបានដាក់ចេញ សំដៅដោះស្រាយរាល់បញ្ហាសកល។
ក្នុងរយៈពេល ៣ ថ្ងៃ ប្រព្រឹត្តិទៅសន្និសីទនេះ បណ្ដាបញ្ហាសន្តិសុខសកល ដូចជា៖ ជម្លោះនៅមជ្ឈឹមបូព៌ា បញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក និងការខិតខំប្រឹងប្រែងរបស់សហភាព អឺរ៉ុប (EU) សំដៅជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឲ្យកាន់តែជ្រាលជ្រៅថែមទទៀតបាននាំចេញពិភាក្សា។ ទស្សនវិស័យ គោលគំនិត និងសេចក្ដីសម្រេចចិត្តត្រូវបានចែករំលែកដូចជា៖ សន្ធិសញ្ញាសន្តិសុខថ្មីរវាងសហភាពអឺរ៉ុបនិងអង់គ្លេសបន្ទាប់ពីទីក្រុងឡុងដ៏ចាកចេញពីដំបូលរួមនេះ៕