សន្និសីទសន្តិសុខទីក្រុង Munich លើកទី ៥០ បានបើក

សន្និសីទសន្តិសុខទីក្រុង Munich លើកទី ៥០ បានបើក - ảnh 1
សន្និសីទសន្តិសុខទីក្រុង Munich លើកទី ៥០ បានបើកនៅទីក្រុង Munich របស់អាល្លឺម៉ង់
 (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៣១ មករា សន្និសីទសន្តិសុខទីក្រុង Munich លើកទី ៥០ បានបើក
នៅទីក្រុង Munich របស់អាល្លឺម៉ង់ ដោយមានការចូលរួមរបស់មន្ត្រីជាន់ ខ្ពស់ចំនួន ៤ រយ
រូបមកទីប្រទេសនានាលើសកលលោក។ ថ្លែងមតិនៅទីនេះ ប្រធានាធិបតីប្រទេសម្ចាស់
ផ្ទះ លោក Joachim Gauck បានអំពាវនាវឲ្យអាល្លឺម៉ង់ដើរតួនាទីសំខាន់ជាងនិងមានការ
ទទួលខុសត្រូវក្នុងបញ្ហាអន្តរជាតិ។ លោក Gauck បានសង្កត់ធ្ងន់ថា៖ គោលមាគ៌ររបស់
អាល្លឺម៉ង់ប្រមូលផ្តុំទៅលើការដោះ ស្រាយរាល់បញ្ហាដោយសន្តិវិធី ប៉ុន្តែ ក្នុងករណីចាំបាច់ កងទ័ពនឹងជ្រៀតជ្រែក។ នេះគឺជាលើកដំបូងប្រធានាធិបតីអាល្លឺម៉ង់ចូលរួមក្នុងសន្និសីទ
សន្តិសុខទីក្រុង Munich។ ក្នុងសន្និសីទលើកនេះ រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាល្លឺម៉ង់
លោកស្រី Ursula von der Leyen បានលើកច្បាស់ថា៖ ប្រទេសនេះនឹងបង្កើនកិច្ចសន្យា
អន្តរជាតិរបស់ខ្លួន ជាពិសេស ក្នុងការដោះស្រាយបណ្ដាវិបត្តិនៅទ្វីប អាហ្វ្រិក។ សន្និសីទ
សន្តិសុខទីក្រុង Munich នឹងអូសបន្លាយដល់ថ្ងៃទី ២ កុម្ភៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ