សន្និសីទសន្តិសុខអន្តរជាតិទីក្រុងម៉ូស្គូលើកទី ៧ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងនឹងលទ្ធិភេរវកម្ម
(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៤ និងទី ៥ មេសា នៅរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី បានប្រារព្ធឡើងសន្និសីទសន្តិសុខអន្តរជាតិទីក្រុងម៉ូស្គូលើកទី ៧ (MCIS 2018)។
សន្និសីទសន្តិសុខអន្តរជាតិទីក្រុងម៉ូស្គូលើកទី ៧ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងនឹងលទ្ធិភេរវកម្ម |
ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៤ និងទី ៥ មេសា នៅរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី បានប្រារព្ធឡើងសន្និសីទសន្តិសុខអន្តរជាតិទីក្រុងម៉ូស្គូលើកទី ៧ (MCIS 2018)។ សន្និសីទលើកនេះបានទាក់ទាញការចូលរួមរបស់តំណាងចំនួន ៨៥០នាក់ មកពី ប្រទេសចំនួន ៩៥ និងអ្នកជំនាញការនៃអង្គការអន្តរជាតិជាច្រើនលើពិភពលោក ។ គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីការពារប្រទេស នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich បានអញ្ជើញចូលរួមសន្និសីទលើកនេះ។
ប្រធានបទនៃ MCIS លើកទី ៧ គឺ «យថាទស្សន៍អភិវឌ្ឍន៍ស្ថានភាពនៅ មជ្ឈឹមបូព៌ារក្រោយពីអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ត្រូវបានវាយបរាជ័យនៅស៊ីរី» រួមមានបញ្ហាសា្តរឡើងវិញក្រោយជំលោះនិងការកសាងការស់នៅ សន្តិភាពនៅប្រទេសមជ្ឈឹមបូព៌ារនេះដែរ។ ក្រៅពីនោះ បញ្ហាសន្តិសុខនៅអឺរ៉ុប អាស៊ី អាហ្វ្រិក អាមេរិកឡាទីន និង «កំលាំងទន់ភ្លន់» ដូចមធ្យោបាយដោះស្រាយ ភារកិច្ចយោធា-នយោបាយក៏ត្រូវបាននាំចូលក្នុងរបៀបវារៈឆ្នាំនេះដែរ។
នាថ្ងៃទី ៤ មេសា នៅពិធីបើកសន្និសីទ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា៖ ទោះបីជាទទួលបរាជ័យខាងយោធាក្តី ប៉ុន្តែ IS នៅជា ការគំរាមកំហែងដ៏គ្រោះថ្នាក់ ដែលមានលទ្ធភាពវាយប្រហារឡើងវិញនៅប្រទេស និងតំបន់ជាច្រើន។ ក្នុងកាលៈទេសៈនោះ សហគមន៍អន្តរជាតិគម្បីមានក្របខ័ណ្ឌ សហប្រតិបត្តិការពហុភាគីថ្មីដែលអនុញ្ញាតិឲ្យពង្រឹងជោគជ័យទទួលបានក្នុងការ ប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មនិងរាំងស្កាត់ទូទៅការគំរាមកំហែងនេះរីករាលដាល។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Soigu បានសង្កត់ ធ្ងន់ថា៖ មិនអាចអនុញ្ញាតឲ្យអាវុធប្រល័យលោកនិងអាវុធគីមីធ្លាក់ចូលក្នុង ដៃរបស់ភេរវករឡើយ។ លោកបានរំលឹកថា៖ IS បានបើប្រាស់យន្តហោះគ្មាន អ្នកបើកបរ ដូច្នេះ គ្មានប្រទេសណាសុវត្ថិភាពទាំងស្រុងទេ។ បណ្ដាមុខសញ្ញា ភេរវកម្មពីស៊ីរីនិងអ៊ីរ៉ាក់កំពុងផ្ទេរប្តូរទីកន្លែងធ្វើសកម្មភាពទៅទ្វីបអាហ្វ្រិកទ្វីបអឺរ៉ុប និងប្រទេសអាស៊ីផ្សេងៗទៀត។ ក្នុងពេលនោះ ស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានព្រមានថា៖ អង្គការ IS និងបណ្ដាញភេរវកម្ម Al-Qaeda អាចរួម បញ្ជូលទៅជាបណ្តាញភេរវកម្មថ្មី ក្នុងករណីប្រការនេះកើតមានឡើងជាការពិត បណ្ដាក្រុមភេរវកម្មនេះនឹងមានឱកាសទាក់ទងជាមួយបច្ចេកវិទ្យាអាវុធគីមី។ រីឯ ខ្លួនវិញ អ្នកប្រមុខស្ថាប័នប្រឆាំងភេរវកម្មរបស់ អ.ស.ប. លោក Vladimir Voronov បានសង្កត់ធ្ងន់ថា៖ សហគមន៍អន្តរជាតិគព្បីប្រុងប្រយ័ត្យចំពោះឧបាយ កលនៃអង្គការភេរវកម្មដែលមានបំណងកម្មសិទ្ធិអាវុធប្រល័យពូជសាស្ត្រ៕