សន្និសីទសន្ទនាសកលលោកទាំងមូលអំពីដំបន់វាលទំនាបឆ្នាំ២០១៣។
(VOV) /  
|
សន្និសីទសន្ទនាសកលលោកទាំងមូលអំពីដំបន់វាលទំនាបឆ្នាំ២០១៣។ (tinmoi.vn) |
VOV-ក្នុងបណ្ដាសកម្មភាពសន្ទនាសកលអំពីដំបន់វាលទំនាបក្រសួង
ធនធាននិងបរិស្ថានវៀតណាម សហការជាមួយមូលនិធិដីលេចទឹកអាមេរិក
សកលវិទ្យាល័យជាតិទីក្រុងហូជីមិញ ស្ថានទូតហូឡង់និងស្ថានទូតអាមេរិកប្រចាំ
នៅវៀតណាមរៀបចំសន្និសីទសន្ទនាសកលអំពីដំបន់វាលទំនាបឆ្នាំ២០១៣នៅ
ទីក្រុងហូជីមិញចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ឧសភា។ ជាមួយប្រធានបទ “ដំណោះស្រាយឲ្យប្រព័ន្ធប៊ីអូហ្វែចំពោះផលវិបាកមិនអាចប៉ាន់ស្មានមុន” អង្គរសន្និសីទ
បានប្រមូលផ្ដុំផ្លាស់ប្តូរអំពីតួនាទីរបស់ដំបន់វាលទំនាបទន្លេមេគ្គងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងតុល្យភាពបរិស្ថានដំណោះស្រាយទប់ទល់នឹងការប្រែប្រួលអាកាស
ធាតុ។ ថ្លែងមតិបើកសន្និសីទ អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម
លោក Nguyen Thai Lai បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមបានអនុម័តនិង
អនុវត្តយុទ្ធសាស្ត្រនិងកម្មវិធីជាក់ស្ដែងជាច្រើនទន្ទឹមនឹងនោះ យកចិត្តទុកដាក់
និងចង់បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យនេះ។ វេទិការសន្ទនាសកល
លើកនេះនឹងជាឱកាសល្អដើម្បីចែករំលែកចំណេះដឹងបទពិសោធន៍គ្រប់គ្រង
អភិវឌ្ឍន៍និងទប់ទល់នឹងការសាកល្បងនៅដំបន់វាលទំនាប ពិសេសគឺដំបន់វាល
ទំនាបទន្លេមេគ្គង៕
-VOV