សន្និសីទសមាជិកក្រុមប្រឹក្សាប្រតិបត្តិ ReCAAP-ISC លើកទី១០នៅសឹង្ហបុរី

សន្និសីទសមាជិកក្រុមប្រឹក្សាប្រតិបត្តិ ReCAAP-ISC លើកទី១០នៅសឹង្ហបុរី - ảnh 1
ទិដ្ឋភាពនៃសន្និសីទ


(VOVworld)-នាថ្ងៃទី១៥មិនា សន្និសីទសមាជិកក្រុមប្រឹក្សាប្រតិបត្តិមជ្ឈមណ្ឌល
ចែករំលែកព័ត៌មាន ប្រឆាំងនឹងចោរសមុទ្រនិង អំពើប្លន់ប្រដាប់អាវុធប្រឆាំងនាវា
នៅទ្វីបអាស៊ី (ReCAAP-ISC) លើកទី១០បានបើកនៅប្រទេសសឹង្ហបុរី។​ចូលរួម ក្នុងសន្និសីទនេះមានតំណាងចំនួន៦៦នាក់មកពីប្រទេសជាសមាជិកចំនួន២០។ គណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទនេះ ដឹកនាំដោយឧត្តមសេនីយ៍ត្រី
Nguyen Quang Dam មេបញ្ជាការប៉ូលីស្តការពារសមុទ្រ។ ថ្លែងមតិនៅក្នុងសន្និសីទ
លោក Nguyen Quang Dam បានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ត្រូវលើក កំពស់
មនសិការអំពីស្ថានភាព អស្ថិរភាពអំពីសន្តិសុខលើផ្លូវសមុទ្រដោយចោរសមុទ្រ
និងអំពើប្លន់ប្រដាប់អាវុធលើសមុទ្រ។ លោក Nguyen Quang Dam បានស្នើរឲ្យប្រ
ទេសជាសមាជិកទាំងអស់ ត្រូវមានការទទួលខុសត្រូវថែមទៀត ក្នុងការចែក
រំលែកព័ត៌មាន លើកកំពស់សមត្ថភាព និងមានការរួមសហការសកម្មភាព
ជាមួយគ្នារវាងប្រទេសនានានិងមជ្ឈមណ្ឌល ReCAAP-ISC រួមទាំងភាពចាំ បាច់នៃការចលនាឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីចូលរួម ReCAAP សំដៅលើកកំពស់ ប្រសិទ្ធិភាពនៃសកម្មភាពរបស់ ReCAAP។

        តាមរបៀបវារៈ សន្និសីទ ReCAAP-ISC នឹងបិទបញ្ចប់នាថ្ងៃទី១៨មិនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ