សន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម
(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដែលប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ នៅទីក្រុងហាណូយ អ្នកនាំពាក្យ លោកស្រី Le Thi Thu Hang បានសម្ដែងនូវការសោកស្ដាយ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែលដាក់បញ្ចូល វៀតណាម ក្នុងបញ្ជីឈ្មោះប្រទេសក្លែងបន្លំរូបិយប័ណ្ណ ហើយដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនឧស្ម័ននិងសារធាតុគីមីវៀតណាម។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
លោកស្រី Le Thi Thu Hang។ (រូបថត៖ baochinhphu.vn) |
លោកស្រី Le Thi Thu Hang ក៏បានអះអាងថា វៀតណាមគោរពទំនាក់ទំនងជាមួយ អាមេរិក ហើយមានបំណងថា អាមេរិកនឹងលុបចោលទណ្ឌកម្មទាំងនេះ យ៉ាងឆាប់ៗ។
នៅចំពោះមុខការថ្លែងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ដែលថា អាមេរិកនឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនភាគហ៊ុនដឹក ជញ្ជូនឧស្ម័ននិងសារធាតុគីមីវៀតណាមដោយសារសកម្ម ភាពជាប់ពាក់ព័ន្ធដល់អ៊ីរ៉ង់នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានចាត់ទុកថា៖ “វៀតណាមមានការសោកស្ដាយចំពោះការសម្រេចចិត្តរបស់អាមេរិក ហើយស្នើឲ្យអាមេរិកលុបចោលទណ្ឌកម្មទៅលើក្រុមហ៊ុនរបស់វៀតណាម ឲ្យបានឆាប់ៗ មិនធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចធម្មតារបស់សហ គ្រាសវៀតណាម។ ទំនាក់ទំនងរវាងវៀតណាមនិងអ៊ីរ៉ង់ជាទំនាក់ទំនង សាធារណៈ ស្របច្បាប់ និងប្រកបដោយតម្លាភាព។ ការដោះដូររវាងវៀត ណាមនិងអ៊ីរ៉ង់ជាការដោះដូរទំនិញដែលបម្រើតម្រូវការចាំបាច់របស់ ប្រជាជន ហើយមិនដើរផ្ទុយទៅនឹងសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះឡើយ”។
ពាក់ព័ន្ធដល់ការដែលក្រសួងរតនគារអាមេរិកដោយបានដាក់បញ្ចូលវៀតណាមទៅក្នុងបញ្ជីឈ្មោះប្រទេសក្លែងបន្លំរូបិយប័ណ្ណនោះ អ្នកនាំពាក្យ លោកស្រី Le Thi Thu Hang បានឲ្យដឹងថា នាថ្ងៃទី១៧ ធ្នូ ធនាគាររដ្ឋវៀត ណាមបានចេញសេចក្ដីប្រកាសព័ត៌មានដោយអះអាងថា ការប្រតិបត្តិអត្រា ប្ដូរប្រាក់ក្នុងប៉ុន្មានឆ្នាំកន្លងមក ស្ថិតនៅក្នុងក្របខ័ណ្ឌគោលនយោបាយ រូបិយវត្ថុជាទូទៅ ក្នុងគោលដៅគ្រប់គ្រងអតិផរណា រក្សាម៉ាក្រូសេដ្ឋកិច្ចតែ ប៉ុណ្ណោះ មិនមែនជាការបង្កើតប្រៀបខ្លាំងក្នុងការប្រកួតប្រជែងពាណិជ្ជកម្ម អន្តរជាតិដោយអយុត្តិធម៌នោះឡើយ៕