សន្និសីទសារព័ត៌មានបើកដំណើរការពានរង្វាន់ព័ត៌មានកិច្ចការបរទេសលើកទី ៧

(VOVWORLD) - នារសៀលថ្ងៃទី ១៩ មេសា នៅមជ្ឈមណ្ឌលផ្សាយសំឡេងជាតិ លេខ ៥៨ វិថី Quan Su ទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម គណៈកម្មាធិការដឹកនាំ ទទួលបន្ទុកការងារព័ត៌មានកិច្ចការបរទេស បានធ្វើជាអធិបតីនិងសម្របសម្រួលជាមួយវិទ្យុសំឡេងវៀតណាម (VOV) និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំសន្និសីទសារព័ត៌មានជូនដំណឹងអំពី “ពានរង្វាន់ជាតិ អំពីព័ត៌មានកិច្ចការបរទេស លើកទី ៧”។  
សន្និសីទសារព័ត៌មានបើកដំណើរការពានរង្វាន់ព័ត៌មានកិច្ចការបរទេសលើកទី ៧ - ảnh 1លោក Ngo Minh Hien អគ្គនាយករងវិទ្យុសំឡេងវៀតណាមអញ្ជើញណែនាំអំពីពានរង្វាន់ជាតិលើកទី ៧ អំពីព័ត៌មានកិច្ចការបរទេស ( រូបថត៖ Minh Thu/Vietnam+)

អញ្ជើញចូលរួមនិងថ្លែងនៅទីនេះ លោក Bui Truong Giang អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ ទទួលបន្ទុកការងារព័ត៌មានកិច្ចការបរទេស និងជាប្រធានក្រុមប្រឹក្សាពានរង្វាន់បានអះអាងថា៖ “ឆ្លងកាត់ការរៀបចំចំនួន ៦ លើកជាប់ៗគ្នាមក ពានរង្វាន់ជាតិអំពីព័ត៌មានកិច្ចការបរទេសបានបញ្ជាក់កាន់តែច្បាស់ពីម៉ាកយីហោ ដែលជាពានរង្វាន់មានគុណភាពនិងកិត្យានុភាព; ក្លាយជាវេទិកាសម្រាប់អ្នកនិពន្ធនិងក្រុមអ្នកនិពន្ធជាជនវៀតណាមនិងបរទេស ដើម្បីផ្លាស់ប្តូរមតិយោបល់និង បើកចេញលំហរច្នៃប្រឌិតសម្រាប់អ្នកសារព័ត៌មានប្រកបការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស។ ទន្ទឹមនឹងនេះ ពានរង្វាន់នេះបានក្លាយទៅជាបណ្តាញដ៏មានប្រសិទ្ធិភាព ក្នុងការលើកកម្ពស់មុខមាត់ប្រទេសជាតិ ប្រជាជននិងវប្បធម៌របស់វៀតណាម។ ជាពិសេស ចូលរួមចំណែកដល់ការអនុវត្តន៍ប្រកបដោយជោគជ័យនៃសេចក្តីសន្និដ្ឋានលេខ ១៦ នៃការិយាល័យនយោបាយនីតិកាលទី ១១ ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ព័ត៌មានកិច្ចការបរទេស សម្រាប់ដំណាក់កាល ២០១១-២០២០”

គណៈកម្មាធិការរៀបចំទទួល និងប្រគល់ពានរង្វាន់លើស្នាដៃជាភាសាវៀតណាមនិងភាសាបរទេសជា ៩ ប្រភេទ រួមមានស្នាដៃដែលមានតម្លៃព័ត៌មានកិច្ចការបរទេស ដែលត្រូវបានផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ហើយបានផ្សព្វផ្សាយបោះពុម្ពផ្សាយនិងអនុវត្តនៅក្នុងប្រទេសនិងក្រៅប្រទេស ចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១។ ពានរង្វាន់នេះនឹងត្រូវប្រកាសនិងប្រគល់នៅចុងខែសីហាឆ្នាំ ២០២១។ ថ្លែងក្នុងសន្និសីទកាសែតលោក Ngo Minh Hien អគ្គនាយករង នៃវិទ្យុសំឡេង វៀតណាមនិងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាពានរង្វាន់បានសង្កត់ធ្ងន់ថា៖ “នេះជាលើកទី ២ ហើយដែលវិទ្យុសំឡេងវៀតណាមមានកិត្តិយសដែលត្រូវបានជ្រើសរើសជាទីភ្នាក់ងារអចិន្ត្រៃយ៍នៃពានរង្វាន់ជាតិអំពីព័ត៌មានកិច្ចការបរទេស។ យើងសង្ឃឹមថា ពានរង្វាន់នៅឆ្នាំនេះនឹងរកឃើញស្នាដៃ ដែលនាំមកជូន សហគមន៍អន្តរជាតិនូវអត្ថន័យដ៏ជ្រាលជ្រៅនៃប្រទេសវៀតណាមដែលមានសក្តានុពលនិងកម្លាំងពលំជាច្រើនសម្រាប់ការអភិវឌ្ឍ។ ជាពិសេស នាំមកជូនសហគមន៍អន្តរជាតិ អំពីវប្បធម៌វៀតណាមសម្បូរទៅដោយអត្តសញ្ញាណ ប្រជាជនរួសរាយរាក់ទាក់ដែលស្រឡាញ់សន្តិភាព”

នៅក្នុងសន្និសីទកាសែតនេះ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានប្រគល់ប័ណ្ណសរសើរដល់សមូហភាពចំនួន ៩ ដែលទទួលបានស្នាដៃឆ្នើមចូលរួមក្នុងពានរង្វាន់ជាតិលើកទី ៦ អំពីព័ត៌មានកិច្ចបរទេស ក្នុងនោះមានវិទ្យុសំឡេងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ