សន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាល៖ បើកទ្វារខឿនសេដ្ឋកិច្ចជាជំហានៗ ប្រតិបត្តិការផលិតកម្ម អាជីវកម្មមានស្ថិរភាពក្នុងស្ថានភាពធម្មតាបែបគន្លងថ្មី

(VOVWORLD) - នៅយប់ថ្ងៃទី៦ ខែវិច្ឆិកា ខុទ្ទកាល័យរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាល ក្រោមអធិបតីភាពរបស់លោករដ្ឋមន្រ្តី Tran Van Son ប្រធានខុទ្ទកាល័យរដ្ឋាភិបាល។
សន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាល៖ បើកទ្វារខឿនសេដ្ឋកិច្ចជាជំហានៗ ប្រតិបត្តិការផលិតកម្ម អាជីវកម្មមានស្ថិរភាពក្នុងស្ថានភាពធម្មតាបែបគន្លងថ្មី - ảnh 1ទិដ្ឋភាពនៅសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាល។ (រូបថត៖ VGP)

លោករដ្ឋមន្រ្តីបានឲ្យដឹងថា នៅសម័យប្រជុំរបស់រដ្ឋាភិបាលកាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា រដ្ឋាភិបាលបានវាយតម្លៃថា ជម្ងឺរាតត្បាតកូវីដ-១៩ ត្រូវបានគ្រប់គ្រងជាស្ថាពរលើទូទាំងប្រទេស; ចំនួនករណីស្លាប់ថយចុះយ៉ាងខ្លាំង ខណៈដែលចំនួនអ្នកជម្ងឺបានជាសះស្បើយកើនឡើងជាបន្តបន្ទាប់; ល្បឿនចាក់វ៉ាក់សាំងការពារកូវីដ-១៩ ត្រូវបានពន្លឿន; ប្រទេសទាំងមូលអនុវត្តន៍ជាជំហានៗនូវយុទ្ធសាស្ត្រ “សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងការរីករាលដាលប្រកបដោយប្រសិទ្ធភាព”; ប្រតិបត្តិការសេដ្ឋកិច្ចសង្គមកិច្ចចាប់ផ្ដើមត្រូវបានបើកនិងស្ដារឡើងវិញ។ អង្គការសុខភាពពិភពលោក (WHO) បានវាយតម្លៃខ្ពស់ចំពោះលក្ខណៈប្រសិទ្ធភាព បត់បែន និងគុណសម្បត្តិក្នុងវិធីអភិក្រមក៏ដូចជាដំណោះស្រាយក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនៅវៀតណាមផងដែរ។ គិតត្រឹមពេលនេះ វៀតណាមទទួលបានវ៉ាក់សាំងចំនួនជាង១២៣លានដូស; រៀបចំការចាក់វ៉ាក់សាំងចំនួនជាង៨៨,៥ លានដូសជូនមនុស្សមានអាយុពី១៨ឆ្នាំឡើងហើយចាប់ផ្ដើមរៀបចំការចាក់វ៉ាក់សាំងជូនកុមារមានអាយុក្រោម១៨ឆ្នាំ។

ចំពោះស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែតុលានិងក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២១ អាស្រ័យដោយគ្រប់គ្រងបានការរីករាលដាលនៃជម្ងឺរាតត្បាត ខឿនសេដ្ឋកិច្ចត្រូវបានបើកទ្វារជាជំហានៗ ប្រតិបត្តិការផលិតកម្ម អាជីវកម្មមានស្ថិរភាពបន្តិចម្ដងៗក្នុងស្ថានភាពធម្មតាបែបគន្លងថ្មី;  ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែតុលាបានប្រសើរជាងបើធៀបនឹងខែកញ្ញា។ ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាត្រូវបានរក្សានៅកម្រិតទាប។

នៅសន្និសីទសារព័ត៌មាននេះដែរ រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចលោក Nguyen Ba Hoan ក៏បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកការចំណាយថវិកាប្រមាណ ២២.៣០០ពាន់លានដុងពីមូលនិធិធានារ៉ាប់រងភាពអត់ការងារធ្វើសម្រាប់ជួយឧបត្ថម្ភដល់ពលករចំនួនជិត៩លាន៤សែននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ