សន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលក្នុងខែកុម្ភៈ ឆ្នាំ ២០២៣៖ រដ្ឋាភិបាលនឹងដាក់ពង្រាយកញ្ចប់ឥណទានសម្រាប់លំនៅដ្ឋានសង្គមក្នុងពេលឆាប់ៗនេះ

(VOVWORLD) - នារសៀលថ្ងៃទី៣ ខែមីនា នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋាភិបាលបានរៀបចំសន្និសីទកាសែតរដ្ឋាភិបាលប្រចាំខែកុម្ភៈ ឆ្នាំ២០២៣។

សន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលក្នុងខែកុម្ភៈ ឆ្នាំ ២០២៣៖ រដ្ឋាភិបាលនឹងដាក់ពង្រាយកញ្ចប់ឥណទានសម្រាប់លំនៅដ្ឋានសង្គមក្នុងពេលឆាប់ៗនេះ - ảnh 1សន្និសីទសារព័ត៌មានប្រចាំខែកុម្ភៈឆ្នាំ ២០២៣ (រូបថត៖ VGP/Nhat Bac)

នៅក្នុងសន្និសីទសារព័ត៌មាន តំណាងធនាគាររដ្ឋបានជូនដំណឹងអំពីអត្រាការប្រាក់នៃកញ្ចប់ឥណទានចំនួន ១២០.០០០ ពាន់លានដុងសម្រាប់លំនៅដ្ឋានសង្គម និងលំនៅដ្ឋានកម្មករ។ ដូច្នោះហើយ កញ្ចប់ឥណទាននេះនឹងត្រូវបានអនុវត្តនៅឆ្នាំនេះ។ អត្រាការប្រាក់ទាបជាងអត្រាការប្រាក់ជាមធ្យមរបស់ធនាគារពាណិជ្ជប្រហែល ១,៥- ២%។ មុននោះ នៅថ្ងៃទី២ ខែមីនា ក្រសួងសំណង់បានបញ្ជាក់ថា នឹងសម្របសម្រួលជាមួយធនាគាររដ្ឋ ដើម្បីដាក់ពង្រាយកញ្ចប់ឥណទានចំនួន ១២ ម៉ឺនពាន់លានដុង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក្នុងសន្និសីទសារព័ត៌មាននេះ តំណាងក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួង កំពុងធ្វើការយ៉ាងសកម្មជាមួយក្រសួង និងសាខាផ្សេងៗ ដើម្បីផ្តល់យោបល់ដល់រដ្ឋាភិបាលអំពីដំណោះស្រាយ ក្នុងការដោះស្រាយបញ្ហាសម្រាប់ការផ្គត់ផ្គង់សម្ភារៈបរិក្ខារ  និង ឱសថ ធានាគុណភាពល្អដើម្បីថែទាំសុខភាពប្រជាពលរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ