សន្និសីទសារព័ត៏មានវៀតណាមទូទាំងប្រទេសលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ២០១៥

(VOVworld) - នាព្រឹកថ្ងៃទី៣១ ធ្នូ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការឃោសនា
និងអប់រំមជ្ឈឹម ក្រសួងព័ត៏មាននិងផ្សព្វផ្សាយ សមាគមអ្នកកាសែតវៀតណាម បានសហការរៀបចំសន្និសីទសារព័ត៏មានទូទាំងប្រទេសអំពីការលាតត្រដាងអនុវត្ត
ភារកិច្ចឆ្នាំ២០១៥។ថ្លែងមតិនៅទីនេះ លោក Le Hong Anh សមាជិកអចិន្ត្រៃគណៈ
លេខាបានសង្កត់ធ្ងន់ថា៖​​ក្នុងឆ្នាំ២០១៥ ការងារសារព័ត៏មានបន្តឃោសនាការ
អនុវត្តសេចក្ដីសំរេចចិត្តទី១១របស់បក្សនិងសេចក្ដីសំរេចចិត្តនិងសារាចរណ៍
ផ្សេងៗទៀតស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាការអនុវត្តសេចក្ដីសំរេចចិត្ត
មជ្ឈឹមទី៤របស់បក្សនិងសារាចរណ៍រលេខ៣របស់ការិយាល័យនយោបាយស្ដីពី
ការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ។

សន្និសីទសារព័ត៏មានវៀតណាមទូទាំងប្រទេសលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ២០១៥ - ảnh 1
សមាជិកអចិន្ត្រៃគណៈលេខា Le Hong Anh ថ្លែងមតិនៅសន្និសីទ


“ផ្នែកសារព័ត៏មានត្រូវជំរុញខ្លាំងការឃោសនា បង្កើតបរិយាកាសសប្បាយក្នុង
បក្សទាំងមូលប្រជាជនទាំងមូល កងទ័ពទាំងមូល ចូលក្នុងមហាសន្និបាតបក្ស
គ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២។ក្នុងនោះ
ផ្ដោតសំខាន់ទៅលើការប្រមូលផ្ដុំមតិរួមចំណែករបស់កម្មាភិបាលជាបក្ខជន
និងប្រជាជនចំពោះពង្រាងឯកសារនានានៃមហាសន្និបាតបក្សលើកនេះ។
ទន្ទឹមនឹងនោះឃោសនាចលនាប្រឡងប្រណាំងស្នេហារជាតិរបស់ប្រជាជន
ដែលឆ្ពោះទៅមហាសន្និបាត ព្រមទាំងម្ចាស់ការតស៊ូប្រឆាំងរាល់ល្បិចកល
ខុសឆ្គង ជាពិសេសគឺព័ត៏មាននៅលើបណ្ដាញអ៊ីនធឺណែត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ