សន្និសីទសារព័ត៌មានស្តីពីរបៀបវារៈនៃសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៤

(VOVWORLD) - ប្រកាសអំពីគម្រោងរបៀបវារៈនៃសម័យប្រជុំនេះ អនុប្រធានខុទ្ទកាល័យរដ្ឋសភា លោក Vu Minh Tuan បានឲ្យដឹងថាសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៤ នឹងត្រូវបានបើកនៅព្រឹកថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២០។ 
សន្និសីទសារព័ត៌មានស្តីពីរបៀបវារៈនៃសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៤ - ảnh 1 ទិដ្ឋភាពទូទៅនៃសន្និសីទសារព័ត៌មាននេះ (រូបថត៖ baotainguyenmoitruong.vn)

នារសៀលថ្ងៃទី ១៩ ខែតុលា នៅទីក្រុងហាណូយ អគ្គលេខាធិការរដ្ឋសភានិងជាប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មានស្ដីពីគំរោងរបៀបវារៈនៃសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៤ ។ ប្រកាសអំពីគម្រោងរបៀបវារៈនៃសម័យប្រជុំនេះ អនុប្រធានខុទ្ទកាល័យរដ្ឋសភា លោក Vu Minh Tuan បានឲ្យដឹងថាសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៤ នឹងត្រូវបានបើកនៅព្រឹកថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២០។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋសភានឹងធ្វើការក្នុងរយៈពេល ១៩ ថ្ងៃ និងប្រារព្ធធ្វើឡើងជា ២ វគ្គផងដែរ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ រដ្ឋសភានឹងចំណាយពេល ៧ ថ្ងៃដោយផ្តោតលើការងារតាក់តែងច្បាប់ (ស្មើនឹង ៣៧% នៃពេលវេលាសរុបនៃសម័យប្រជុំនេះ)។ រដ្ឋសភាវៀតណាមនឹងពិចារណានិងអនុម័តគម្រោងច្បាប់ចំនួន ៧ សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តចំនួន ៣ និងផ្តល់យោបល់លើគម្រោងច្បាប់ចំនួន ៤ ផ្សេងទៀតផងដែរ។ រដ្ឋសភានឹងរៀបចំសម័យបិទបញ្ចប់នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ