សន្និសីទសារព័ត៌មានអន្តរជាតិស្តីពីការងាររៀបចំការបោះឆ្នោត

(VOVWORLD) - ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ឧសភា អ្នកបោះឆ្នោតជាង ៦៩ លាននាក់នឹងទៅបោះឆ្នោតជ្រើសតាំងសមាជិក សភាចំនួន ៥០០ រូប នៃរដ្ឋសភានីតិកាលទី ១៥ និងសមាជិកចំនួន ៣,៧២៧ រូបនៃក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦។
សន្និសីទសារព័ត៌មានអន្តរជាតិស្តីពីការងាររៀបចំការបោះឆ្នោត - ảnh 1លោកស្រី Nguyen Thi Thanh ឆ្លើយសំភាជន៍ក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ (រូបថត៖ VOV)

នារសៀលថ្ងៃទី ២១ ឧសភា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទសារព័ត៌មានអន្តរជាតិ ស្តីពីការងាររៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦។

ថ្លែងមតិក្នុងកិច្ចប្រជុំ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោក Bui Van Cuong បានឲ្យដឹងថា រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតត្រូវបានបញ្ចប់ជាស្ថាពរ។

“នៅគ្រប់មូលដ្ឋានទាំងអស់បានត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃបោះឆ្នោត។ តំបន់ខ្លះបានរៀបចំការបោះឆ្នោតមុនកាលកំណត់ ហើយបានធានាសុវត្ថិភាពនិងអនុលោមតាមច្បាប់។ ជាការវាយតម្លៃរួម ការបោះឆ្នោតកំពុងត្រូវបានអនុវត្តន៍នៅតាមគ្រប់លំដាប់ថ្នាក់សាខា ខេត្តនិងក្រុង ដែលទទួលបានលទ្ធផលខ្ពស់”។ នេះបើយោងតាមប្រសាសន៍របស់លោក Bui Van Cuong។

ទាក់ទងនឹងការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានេះ បើយោងតាមលោកស្រី Nguyen Thi Thanh ប្រធានគណៈកម្មាធិការកិច្ចការអ្នកតំណាង អនុប្រធានអនុគណៈកម្មាធិការកម្មាភិបាល នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតថា៖ “គោលដៅនៃការបោះឆ្នោតគឺអនុវត្តន៍គោលការណ៍ជាសកលដោយផ្ទាល់និងស្មើភាពគ្នា។ ការទៅបោះឆ្នោតដោយផ្ទាល់ គឺជាការអនុវត្តសិទ្ធិប្រជាធិបតេយ្យដោយផ្ទាល់។ អាជ្ញាធរមានសមត្ថកិច្ចបានឃោស នាដើម្បីម្ចាស់ឆ្នោតទៅអនុវត្តន៍សិទ្ធិពលរដ្ឋ ក្រៅពីការឃោសនា ចាំបាច់ត្រូវរៀបចំពេលវេលាសមស្រប សម្រាប់ម្ចាស់ឆ្នោតប្រើសិទ្ធិបោះឆ្នោតនៅថ្ងៃទី ២៣ ឧសភា”។

លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកសភា នីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នឹងត្រូវប្រកាសនៅរយៈពេល ២០ ថ្ងៃក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងក្រោយរយៈពេល ១០ ថ្ងៃសម្រាប់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាប្រជា ជនគ្រប់ជាន់ថ្នាក់។

សូមគូសបញ្ជាក់ថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ឧសភា អ្នកបោះឆ្នោតជាង ៦៩ លាននាក់នឹងទៅបោះឆ្នោតជ្រើសតាំងសមាជិកសភាចំនួន ៥០០ រូប នៃរដ្ឋសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ចំនួន ៣៧២៧រូប សម្រាប់អាណត្តិ ២០២១- ២០២៦។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅក្នុងមណ្ឌលបោះឆ្នោតចំនួន ៨៤.៧៦៧ កន្លែង នៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ