សន្និសីទសារព័ត៌មានអន្តរជាតិស្តីពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ត វៀតណាម

(VOVWORLD) - សន្និសីទសារព័ត៌មានស្តីពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ត វៀតណាមបានធ្វើឡើងនៅរសៀលថ្ងៃទី ២២ ខែមករា នៅទីក្រុង ហាណូយ។
សន្និសីទសារព័ត៌មានអន្តរជាតិស្តីពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ត វៀតណាម - ảnh 1ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Vo Van Thuong (រូបថត៖ vietnamnet.vn)

ព្រឹត្តិការណ៍នេះមានការចូលរួមពីប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Vo Van Thuong និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើនកុះករផងដែរ។ គណៈកម្មការរៀបចំសន្និសីទសារព័ត៌មានបានឲ្យដឹងថាមហាសន្និបាតលើកទី១៣ របស់បក្សនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែមករាដល់ថ្ងៃទី ២ ខែកុម្ភៈនៅទីក្រុងហាណូយ ដោយមានការចូលរួមពីតំណាងចំនួន ១.៥៨៧ រូប ដែលជាចំនួនច្រើនបំផុតក្នុងចំណោមមហាសន្និបាតបក្សទាំង១៣លើកតាំងពីមុនមក។ ទាក់ទងនឹងការទទួលយកយោបល់ របស់ប្រជាជនចំពោះឯកសារដែលដាក់ជូនទៅមហាសន្និបាតលើកនេះ អ្វីទាំងអស់ក៏ប្រកាន់ យ៉ាងខ្ជាប់ក្នុងស្មារតីជ្រាបយកយ៉ាងយកចិត្តទុកដាក់ ព្រមទាំងមានការពិចារណាយ៉ាង ហ្មត់ចត់និងគោរពចំពោះមតិយោបល់របស់ជនរួមជាតិទាំងមូលផងដែរ។

លោក  Vo Van Thuong បានមានប្រសាសន៍ ថា៖ «ឯកសារដែលដាក់ជូនមហាសន្និបាតបក្សលើកទី១៣ លើកនេះ គឺជាការរួមបញ្ចូលទាំង ប្រាជ្ញារបស់បក្សទាំងមូល កងទ័ពទាំងមូល រួមទាំងប្រជាជននៅឯបរទេសផងដែរ។ ការទទួលយកមតិយោបល់ត្រូវបានបង្ហាញនៅក្នុងឯកសារស្តីពីបញ្ហាជាក់លាក់ ហេតុដូច្នេះ អាចនិយាយបានថា ឯកសារនេះគឺជារួមបញ្ជូលគ្នានូវប្រាជ្ញារបស់បក្សទាំងមូល ប្រជាជន ទាំងមូល និងកងទ័ពទាំងមូល»។

ទាក់ទិននឹងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំបន្តទៀត អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក  Nguyen Quoc Dung បានលើកឡើងថា ក្នុងឯកសារនៃមហាសន្និបាតលើកនេះក៏បានបង្ហាញនូវស្មារតីប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាមគោលមាគ៌ាកិច្ចការបរទេសប្រកបដោយសន្តិភាព ឯករាជ្យ ម្ចាស់ការ ព្រមទាំងធ្វើពិពិធកម្ម និងធ្វើពហុភាវូបនីយកម្មនូទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាម។ លើសពីនេះទៀត វៀតណាមនឹងខិតខំលើកកំពស់ទំនាក់ទំនងពហុភាគី និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។ មហសន្និបាត នឹងកំណត់ផែនការឆ្ពោះទៅបង្កើតវិស័យ ការទូតលើគ្រប់ជ្រុងជ្រោយនិងនិងទំនើបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ