|
សន្និសីទសវនកម្មរដ្ឋវៀតណាម-ឡាវ-កម្ពុជាលើកទី៥ (vietnamplus) |
Vovworld-នាព្រឹកថ្ងៃទី២៧វិច្ឆិកា សន្និសីទបណ្ដាអ្នកប្រមុខស្ថាប័នសវនកម្មរដ្ឋ
នៃប្រទេសទាំង៣ វៀតណាម-ឡាវ-កម្ពុជាលើកទី៥ជាមួយប្រធានបទ “គ្រប់គ្រង
គុណភាពសវនកម្ម” បានប្រារព្ធឡើងនៅរាជធានីភ្នំពេញ-កម្ពុជា ជាមួយគោលដៅ
បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការឯកទេសរវាងស្ថាប័នសវនកម្មរដ្ឋនៃប្រទេស
ទាំង៣។ គណៈប្រតិភូវៀតណាមដឹកនាំដោយបណ្ឌិត Nguyen Huu Van សមាជិក
មជ្ឈឹមបក្សនិងជាអគ្គសវនកររដ្ឋវៀតណាម។
នៅសន្និសីទ បណ្ដាភាគីបានចែករំលែកបទពិសោធន៍ក្នុងការជួយឲ្យរដ្ឋាភិបាល
រៀបចំផែនការនិងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចដែលបានដាក់ចេញនិង
ពិភាគ្សាវិធានការបង្កើនកិច្ចសហប្រតិបត្តិការឯកទេសរវាងស្ថាប័នសវនកម្មនៃ
ប្រទេសទាំង៣៕