សន្និសីទសហប្រតិបត្តិការទេសចរណ៍វៀតណាម-ឥណ្ឌា

សន្និសីទសហប្រតិបត្តិការទេសចរណ៍វៀតណាម-ឥណ្ឌា - ảnh 1
សន្និសីទសហប្រតិបត្តិការទេសចរណ៍វៀតណាម-ឥណ្ឌា (VOV)


(VOVworld) – នារសៀលថ្ងៃទី ៧ មិនា នៅទីក្រុងហាណូយ បានប្រារព្ធឡើង
 សន្និសីទសហប្រតិបត្តិការទេសចរណ៍វៀតណាម-ឥណ្ឌា។ សន្និសីទលើកនេះត្រូវ
 បានរៀបចំឡើងសំដៅបង្កើនចំនួនភ្ញៀវទេសចរមកទស្សនានៅវៀតណាម
និង ឥណ្ឌា។ ជាពិសេស អង្គសន្និសីទលើកនេះក៏បានផ្សព្វផ្សាយអំពីការតភ្ជាប់
អាកាសចរណ៍រដែលជាវិស័យសំខាន់មួយក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើ
គ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌាផងដែរ។  ថ្លែងមតិនៅទីនេះ អគ្គ
នាយករងអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម លោកស្រី Nguyen Thi Thanh
 Huong បានស្នើឲ្យភាគីឥណ្ឌាកាត់បន្ថយ បែបបទផ្តល់ទិដ្ឋាការសំរាប់ភ្ញៀវ
ទេសចរវៀតណាម។ ក្រៅពីនោះ ការបើកចេញថែមទៀតជើងហោះហើរត្រង់
រវាងវៀតណាមនិងឥណ្ឌាគឺជាវិធានការដែលប្រទេសទាំងពីរគប្បីអនុវត្តយ៉ាង
ឆាប់ៗដើម្បីជំរុញទេសចរណ៍។ លោកស្រី Nguyen Thi Thanh Huong បានឲ្យដឹង
ថា៖

        «នាពេលខាងមុខ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline និង Vietjet
Air នឹងបើកចេញជើងហោះហើរត្រង់ទៅឥណ្ឌា។ នេះគឺជាការជំរុញយ៉ាងសកម្ម
ចំពោះ ការអភិវឌ្ឍន៍ទេសចរណ៍រវាងប្រទេសទាំងពីរ។ អគ្គនាយករដ្ឋានទេសចរ
ណ៍ វៀតណាមនឹងរៀបចំកម្មវិធីផ្សព្វផ្សាយទួរទេសចរណ៍វៀតណាមនៅឥណ្ឌា
ចូលរួមផ្សារណាត់ទេសចរណ៍នៅឥណ្ឌាក៏ដូចជាអញ្ជើញសារព័ត៌មានឥណ្ឌាមក
ដល់វៀតណាម​ដើម្បីផ្សាយព័ត៌មានអំពីទេសចរណ៍វៀតណាមផងដែរ៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ