សន្និសីទសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគវៀតណាម-ឡាវ២០១២
|
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងផែនការ
និងវិនិយោគនៃព្រទេសទាំងពីរវៀតណាម-ឡាវ(រូបថតៈvov.vn) |
(VOV)-សន្និសីទសហប្រតិបត្តការសេដ្ឋកិច្ចវិនិយោគវៀតណាម-ឡាវបានប្រព្រឹត្ត ទៅនាថ្ងៃទី៧កក្កដានៅទីក្រុងDa Nang ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម និងជា ប្រធានអនុគណៈកម្មការសហប្រតិបត្តិការវៀតណាម-ឡាវ Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៌រដ្ឋាភិបាលឡាវ និងជាប្រធាន អនុគណៈកម្មការ សហប្រតិបត្តិការឡាវ-វៀតណាម Somsavat Lengsavad ធ្វើអធិបតីសន្និសីទ។ ថ្លែងមតិនៅទីនេះឧបនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានលើក
ច្បាស់ថា៖
“ក្រសួងផែនការនិងវិនិយោគនៃប្រទេសទាំងពីរ ត្រូវធ្វើសេនាធិការឲ្យ
រដ្ឋាភិបាលរបស់ប្រទេសទាំងពីរជម្រុញរាល់វិធានការជួយឧបត្ថម្ភ និងដោះ
ស្រាយការលំបាកដើម្បីអង្គភាពអាជីវកម្មអភិវឌ្ឍន៌ វិនិយោគធ្វើអាជីវកម្ម។
យើងខ្ញុំមានគោល បំណងចង់ឲ្យរដ្ឋាភិបាលឡាវបន្តនូវការជួយឧបត្ថម្ភនិង
បង្កលក្ខណៈងាយស្រួលឲ្យអង្គភាពអាជីវកម្មវៀតណាមវិនិយោគធ្វើអាជីវ
កម្មប្រកបដោយប្រសិទ្ធភាព”៕
រីឯខ្លួនវិញ ឧបនាយករដ្ឋមន្រ្តីឡាវ Somsavat Lengsavad បានអះអាងថា ភាគីទាំងពីរត្រូវសុក្រិដ្ឋយ៉ាងឆាប់ៗ ខ្លឹមសារនៃពិធីសារស្តីអំពីការកែប្រែ បំពេញ បន្ថែមលើកិច្ចព្រមព្រៀងជំរុញ និងគាំពាវិនិយោគថ្មីជំនួសកិច្ចព្រមព្រៀងដែល បានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៦ដើម្បីអាចចុះហត្ថលេខាក្នុងឆ្នាំ២០១២នេះ
ដែរ៕