សន្និសីទហិរញ្ញវត្ថុស្ថិរភាពតំបន់អាស៊ីបូព៌ាបានបើកនៅទីក្រុងហាណូយ

(VOV)-នាព្រឹកថ្ងៃទី២៧វិច្ឆិកានៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម Nguyen
Tan Dung បានអញ្ជើញចូលរួមនិងថ្លែងមតិបើកសន្និសីទស្ថិរភាព ហិរញ្ញវត្ថុតំបន់អា
ស៊ីបូព៌ា។ នេះជាសន្និសីទលើកដំបូងស្តីអំពីស្ថិរភាពហិរញ្ញវត្ថុឃ្លាំមើលម៉ាក្រូរៀបចំ
ឡើងនៅវៀតណាម។ សន្និសីទបានទាក់ទាញ​តំណាងដែលជាបណ្តាជំនាញការ
ហិរញ្ញវត្ថុ ធនាគានាំមុខពិភពលោក រួមជាមួយតំណាងអង្គការ ហិរញ្ញវត្ថុនានាចំនួន
ជិត៤០០រូប មកពីប្រទេសអាស៊ីបូព៌ានិងពិភពលោកចំនួន១៤ចូលរួម។ តាងនាមរដ្ឋា
ភិបាលវៀតណាម នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung សង្កត់ធ្ងន់ថា៖

សន្និសីទហិរញ្ញវត្ថុស្ថិរភាពតំបន់អាស៊ីបូព៌ាបានបើកនៅទីក្រុងហាណូយ - ảnh 1
នាយករដ្ឋមន្រ្តី guyen Tan Dung ថ្លែងមតិក្នុងសន្នសីទ
(រូបថតៈ Internet )

           “ក្នុងកាលៈទេសៈទីផ្សារហិរញ្ញវត្ថុអន្តរជាតិនិងវៀតណាម បង្កប់នូវ
អស្ថិរភាពជាច្រើន តែការខំប្រឹងប្រែងរៀបចំសន្និសីទនេះ ជាសក្ខីភាពខ្លាំងក្លា
សឲ្យឃើញការប្តេជ្ញាចិត្តកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុតាមទិសសុវត្ថិភាព បង្កើត
បុព្វបទរក្សា​សន្ទុះកំណើន និងអភិវឌ្ឍន៌ចីរភាពរបស់រដ្ឋាភិបាលវៀតណាម”។

        ក្រោមប្រធានបទ “ក្នុងក្របខ័ណ្ឌស្ថិរភាពនិងឃ្លាំមើលហិរញ្ញវត្ថុក្នុងបរិយា កាសមានការបំរែបំរួលច្រើន”នាយករដ្ឋមន្រ្តី Nguyen Tan Dung ក៏បានចែករំលែក
អំពីរាល់សមិទ្ធិដ៏ធំដែលវៀតណាមទទួលបានក្រោយរយៈពេល២៥ឆ្នាំផ្លាស់ប្តូរថ្មី។
នាយករដ្ឋមន្រ្តី Nguyen Tan Dungអះអាងថា៖

        “កម្មវិធីស្នូលក្នុងការរៀបចំឡើងវិញរចនាសម្ព័ន្ធទីផ្សារហិរញ្ញវត្ថុវៀត
ណាម គឺរៀបចំឡើងវិញប្រព័ន្ធធនាគារបង្កើតរចនាសម្ព័ន្ធហិរញ្ញវត្ថុផ្លាស់
ប្តូរយន្តការ ស្ថិរភាពហិរញ្ញវត្ថុ និងឃ្លាំមើលហិរញ្ញវត្ថុតាមទម្លាប់ និងបទដ្ឋាន

អន្តរជាតិ សំដៅធានាឲ្យកំណើន និងស្ថិរភាពម៉ក្រូសេដ្ឋកិច្ច”។

        ក្នុងក្របខ័ណ្ឌរយៈពេលពីរថ្ងៃប្រព្រឹត្តទៅសន្និសីទ បណ្តាតំណាងបាន​អនុវត្តន៌ការពិភាគ្សាដោយមានបណ្តាប្រធានបទស្នូល ទាក់ទិនដល់ការលើក កំពស់បទដ្ឋានសុវត្ថិភាពហិរញ្ញវត្ថុ។ គោលដៅមួយក្នុងបណ្តាគោលដៅរបស់
សន្និសទីលើកនេះ គឺសំណើរបង្កើតវេទិកាស្ថិរភាពហិរញ្ញវត្ថុតំបន់អាស៊ីបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ