សន្និសីទអនុគណៈកម្មាការសហប្រតិបត្តិការវៀតណាម-ឡាវបានបញ្ចប់ប្រកបដោយជោគជ័យ

       VOV-នាព្រឹកថ្ងៃទី១២សីហានៅ Luang Prabang (ឡាវ) សន្និសីទ​អនុគណៈ​កម្មាការសហប្រតិបត្តិការវៀតណាម-ឡាវបានបញ្ចប់ប្រកបដោយជោគជ័យ។
គណៈ​ប្រតិភូជាន់ខ្ពស់អនុគណៈកម្មាការរដ្ឋាភិបាលវៀតណាមនិងឡាវចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនលើវិស័យនានា។ ចូល
រួមពិធីចុះ​ហត្ថលេខា​មានឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc
ប្រធានអនុ​គណៈ​កម្មាការសហប្រតិបត្តិការរដ្ឋាភិបាលវៀតណាម-ឡាវ
ឧបនាយក​រដ្ឋមន្ត្រី​ឡាវ Somsavat Lengsavad ប្រធានអនុគណៈកម្មាការ
សហប្រតិបត្តិការ​រដ្ឋាភិបាល​ឡាវ-វៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅឡាវ Ta Minh Chau រួមជាមួយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរឡាវនិង
វៀតណាម។

សន្និសីទអនុគណៈកម្មាការសហប្រតិបត្តិការវៀតណាម-ឡាវបានបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
លោក Vo Kim Cu ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Tinh បានរាយការណ៍នៅសន្និសីទអំពីសក្ដានុភាពសហប្រតិបត្តិការជាមួយឡាវ។

        សន្និសីទលើកនេះមាន​អត្ថន័យដ៏ធំធេងក្នុងកាលៈទេសៈបក្សរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ​កំពុងមានសកម្មភាពជាក់ស្ដែងជាច្រើនស្វាគមន៍ ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូត លើកទី៣៥ទិវាចុះហត្ថលេខាលើ​សន្ធិសញ្ញាសហប្រតិបត្តិការមិត្តភាពវៀតណាម
-ឡាវ។ ក្នុងរយៈពេលកន្លងទៅ​ភាំគីទាំងពីរបានមានដំណើរទស្សនកិច្ច ជួប
ប្រាស្រ័យ ផ្លាស់ប្តូរគណៈប្រតិភូ​រវាង​ថ្នាក់ដឹកនាំនិងគ្រប់ ជាន់ថ្នាក់។ គិតមកដល់
ខែមិថុនាឆ្នាំ២០១២ បណ្ដាអង្គភាព​អាជីវកម្មវៀតណាមបានវិនិយោគចូលឡាវ លើគំរោងការចំនួន៤៣៥គំរោង ជា​មួយតំលៃទុនវិនិយោគសរុបជាប្រាក់ប្រមាណ ៥ពាន់២រយលានដុល្លារអាមេរិក។ តំលៃប្រាក់នាំចេញនាំចូលរវាងប្រទេសទាំងពីរ
វៀតណាម-ឡាវបន្តមានកំណើន តាមគំរោង តំលៃប្រាក់នាំចេញនាំចូលរវាង
ប្រទេស​ទាំងពីរឆ្នាំនេះ​អាចទទួលបានប្រមាណ១ពាន់លានដុល្លារអាមេរិក។​ នៅ
សន្និសីទ ភាគីទាំងពីរ​បានឯកភាពលើខ្លឹមសារនៃសេចក្តីកត់ហេតុ សហប្រតិបត្តិការក្នុងរយៈពេលខាង​មុខសំដៅបង្កើនបណ្ដាវិធានការដើម្បីការងារ សហប្រតិបត្តិការកាន់តែស៊ីជម្រៅ​មានប្រសិទ្ធភាពនិងអត្ថន័យជាក់ស្ដែងស័គ្រសម នឹងទំនាក់ទំនងពិសេសរវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរនិងប្រជាជននៃប្រទេស
ទាំងពីរ ជំរុញការអភិវឌ្ឍន៍​របស់​ប្រទេសនីមួយៗ រួមគ្នាអះអាងតួនាទីរបស់ប្រទេស
នីមួយៗ ក្នុងដំបន់និងលើ​ឆាក​អន្តរជាតិ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ