សន្និសីទអនុគណៈកម្មាធិការសេដ្ឋកិច្ចលើកទី១០តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

(VOVWORLD) -នាថ្ងៃទី១៧ធ្នូ សន្និសីទអនុគណៈកម្មាធិការសេដ្ឋកិច្ចលើកទី១០តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានប្រព្រឹត្តទៅនៅខេត្ត Binh Phuong (វៀតណាម)។ នៅទីនេះ ភាគីទាំងបី បានសន្យាបន្តរួមសហការ 
 សន្និសីទអនុគណៈកម្មាធិការសេដ្ឋកិច្ចលើកទី១០តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម - ảnh 1សន្និសីទអនុគណៈកម្មាធិការសេដ្ឋកិច្ចលើកទី១០តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម 

នាថ្ងៃទី១៧ធ្នូ សន្និសីទអនុគណៈកម្មាធិការសេដ្ឋកិច្ចលើកទី១០តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានប្រព្រឹត្តទៅនៅខេត្ត Binh Phuong (វៀតណាម)។ នៅទីនេះ ភាគីទាំងបី បានសន្យាបន្តរួមសហការ ផ្លាស់ប្តូរព័ត៌មាន អនុវត្តបណ្ដាកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ក្នុងតំបន់ ដូចជា៖ យន្តការអាទិភាពពិសេសសំខាន់សំរាប់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គំរោងការណ៍មេស្ដីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ភាគីទាំងឡាយ ក៏បានផ្តល់មតិ សំដៅជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ និងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយដៃគូនានា សំដៅអំពាវនាវអោយវិនិយោគិនបោះទុនវិនិយោគនៅតំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ