សន្និសិទអន្ដរជាតិស្តីពីការកាត់បន្ថយភាពក្រីក្រដោយចីរភាពដែលបានប្រារព្ធឡើងនៅ Botswana

(VOVWORLD) -នាថ្ងៃទី ២០ មិនា អ្នកជំនាញការ និងអ្នកតាក់តែងគោលនយោបាយនៃបណ្ដាប្រទេសនៅលើពិភពលោកបានទៅកាន់ទីក្រុង Gaborone របស់ Botswana ដើម្បីចូលរួមសន្និសីទស្ដីពីការចែករំលែករាល់ដំណោះស្រាយកាត់បន្ថយភាពក្រីក្រដោយចីរភាព។ 


រដ្ឋាភិបាល Botswana និងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) បានទទួលរៀបចំកម្មវិធីនេះ ដោយប្រធានបទ “មិនទុកឲ្យនរណាម្នាក់នៅខាងក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ភាពអត់ឃ្លាន ការរើសអើង និងវិសមភាព”។ ខ្លឹមសារសំខាន់ៗនឹងត្រូវបានប្រមូលផ្ដុំក្នុងការរកឃើញ និងឧទ្ទេសនាមវិធានការប្រកបដោយប្រសិទ្ធភាពរបស់បណ្ដាប្រទេសដែលទទួលបានជោគជ័យ ក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្រ។ ថ្លែងមតិនៅទីនេះ ប្រធានាធិបតី Botswana លោក Seretse Khama Ian Khama បានឲ្យដឹងថា៖ ប្រធានបទនៃសន្និសីទឆ្នាំនេះ គឺជាគោលការណ៍បញ្ជាណែនាំសម្រាប់ការអនុវត្តន៍វបៀបវារៈនៃអង្គការសហប្រជាជាតិ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ២០៣០ ដែលថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបានអនុម័តតាំងពីឆ្នាំ ២០១៥ មកផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ