សន្និសីទអន្តរជាតិស្ដីអំពីការកសាងខ្សែព្រំដែនវៀតណាម-ឡាវ

(VOVWORLD) -នាព្រឹកថ្ងៃទី១៤កក្កដា នៅទីក្រុង Dong Hoi ខេត្ត Quang Binh (ភាគកណ្ដាលវៀតណាម) គណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម និងគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សឡាវកសាងប្រទេសជាតិ
សន្និសីទអន្តរជាតិស្ដីអំពីការកសាងខ្សែព្រំដែនវៀតណាម-ឡាវ - ảnh 1សន្និសីទអន្តរជាតិស្ដីអំពីការកសាងខ្សែព្រំដែនវៀតណាម-ឡាវ 

នាព្រឹកថ្ងៃទី១៤កក្កដា នៅទីក្រុង Dong Hoi ខេត្ត Quang Binh (ភាគកណ្ដាលវៀតណាម) គណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម និងគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សឡាវកសាងប្រទេសជាតិ បានរៀបចំសន្និសីទអន្តរជាតិ ស្ដីអំពីការកសាងខ្សែព្រំដែនវៀតណាម-ឡាវប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមគ្នាអភិវឌ្ឍន៍ ដំណាក់កាល ២០១៧-២០២០។លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម  និងលោក Kham Bay Dam Lat អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សឡាវកសាងប្រទេសជាតិ  បានអញ្ជើញជាអធិបតីសន្និសីទ។

          នៅទីនេះ ភាគីទាំងពីរបានឯកភាពទិសដៅ ភារកិច្ចរួមគ្នាកសាងខ្សែព្រំដែនវៀតណាម-ឡាវប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមគ្នាអភិវឌ្ឍន៍ ដំណាក់កាល ២០១៧-២០២០។ លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម ៖

          “ រណៈសិរ្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ប្តេជ្ញារួមគ្នាពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងដ៏ស្មោះត្រង់ និងភ្លឺស្វាងនេះ ទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាននេះសំរាប់ជំនាន់ក្រោយៗ។ សន្និសីទលើកនេះជាសក្ខីភាពរសរវើក សំរាប់សកម្មភាពរបស់រណៈសិរ្សនៃប្រទេសទាំងពីរ រួមចំណែកពង្រឹងនិងពង្រីកទំនុកទុកចិត្តគ្នាទៅវិញទៅមក ពិសេសគឺរវាងរដ្ឋអំណាច និងប្រជាជននៅបណ្ដាខេត្តជាប់ព្រំដែន។”

          ស្ថាប័នរណៈសិរ្សនៃប្រទេសទាំងពីរឯកភាពបន្តឃោសនា អប់រំយ៉ាងទូលំទូលាយថែមទៀត ដើម្បីប្រជាជន  ជាពិសេសគឺជំនាន់វ័យក្មេងនៃប្រទេសទាំងពីរអំពីប្រវត្តិសាស្ត្រដ៏ល្អប្រសើរ សាមគ្គីភាពពិសេសវៀត ណាម -ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ