សន្និសីទអន្តរជាតិស្ដីអំពីការអភិវឌ្ឍន៍បេតុងចីរភាព
|
សន្និសីទអន្តរជាតិស្ដីអំពីការអភិវឌ្ឍន៍បេតុងចីរភាព |
(VOV)_នាព្រឹកថ្ងៃទី៣១តុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទអន្តរ ជាតិ លើកទី៧ ដោយប្រធានបទ៖អភិវឌ្ឍន៍បេតុងចីរភាពសំរាប់បច្ចុប្បន្នកាល និង
អនាគត។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម លោក Nguyen
Quang Hung ប្រធានសមាគមបេតុងវៀតណាម បានវាយតំលៃខ្ពស់ចំពោះការរៀបចំ
សន្និសីទលើកនេះ ដោយមានគោលដៅចែករំលែកបទពិសោធន៍ និងបន្តអភិវឌ្ឍន៍
បេតុងចីរភាព សំរាប់សំណង់នានា។ អនុរដ្ឋមន្ត្រី លោក Nguyen Quang Hung បាន
អោយដឹងថែមទៀតថា៖ បេតុងជាវត្ថុធាតុដើមរបស់សំណង់ដែលពេញនិយមជាង
គេលើពិភពលោក៕