សន្និសីទអន្តរជាតិស្ដីអំពីរូបវិទ្យាភាគល្អិត,ទ្រឹស្តីខ្សែនិងអវកាសវិទ្យា

សន្និសីទអន្តរជាតិស្ដីអំពីរូបវិទ្យាភាគល្អិត,ទ្រឹស្តីខ្សែនិងអវកាសវិទ្យា - ảnh 1
សន្និសីទអន្តរជាតិស្ដីអំពីរូបវិទ្យាភាគល្អិត, ទ្រឹស្តីខ្សែនិងអវកាសវិទ្យា

(VOV)_បន្តបណ្ដាសន្និសីទវិទ្យាសាស្ត្រអន្តរជាតិ៖ ជួបប្រាស្រ័យវៀតណាម លើកទី
១២ ឆ្នាំ ២០១៦  នាព្រឹកថ្ងៃទី១១កក្កដា នៅទីក្រុង Quy Nhon ខេត្ត Binh Dinh ( ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តទៅសន្និសីទវិទ្យាសាស្ត្រអន្តរជាតិ ​ដោយប្រធានបទ៖ 
រូបវិទ្យាភាគល្អិត, ទ្រឹស្តីខ្សែ​និងអវកាសវិទ្យា ។ ​សន្និសីទលើក​នេះមានការចូលរួមរបស់
សាស្ត្រចារ្យនិងអ្នកវិទ្យាសាស្ត្រចំនួន១៣០នាក់ មកពី​២២ប្រទេស​។អង្គសន្និសីទលើក
នេះនឹងប្រមូលផ្តុំបូលសរុប និងពិភាក្សាអំពីលទ្ធផលនាពេលថ្មីៗនេះ ក្នុងវិស័យ  រូប
វិទ្យាភាគល្អិត, ទ្រឹស្តីខ្សែ​និងអវកាសវិទ្យា។ ទន្ទឹមនឹងនោះ សន្និសីទក៏ជាវេទិកាមួយ
ដើម្បីអ្នកវិទ្យាសាស្ត្រជួបជុំគ្នា ពិភាក្សា សហប្រតិបត្តិការក្នុងការងារស្រាវជ្រាវវិទ្យា
សាស្ត្រ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាង
វៀតណាមជាមួយប្រទេសទាំងឡាយលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ