សន្និសីទអន្តរជាតិស្តីពីកសិកម្មមានប្រសិទ្ធភាពខ្ពស់នៅវៀតណាម ឆ្នាំ ២០២២
(VOVWORLD) - ក្រោមការគាំពាររបស់គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅក្រៅប្រទេស និងមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) បណ្តាញនវានុវត្តន៍វៀត ណាម-អូស្ត្រាលី (NIC AU) គ្រោងនឹងរៀបចំសន្និសីទអន្តរជាតិស្តីពីកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់នៅវៀត ណាមឆ្នាំ ២០២២ នៅថ្ងៃទី ៨ ខែឧសភា និងថ្ងៃទី២២ ខែឧសភាខាងមុខ។
រូបភាព៖ TTXVN |
សន្និសីទនេះត្រូវបានរៀបចំឡើងតាមទម្រង់អនឡាញ ដោយមានការចូលរួមពីវាគ្មិន និងភ្ញៀវកិត្តិយសជាច្រើនរូប មកពីជុំវិញពិភពលោក។
វាគ្មិនដែលចូលរួមសន្និសីទ រួមមានតំណាងក្រសួង សាខារបស់វៀតណាម ជាមួយអ្នកវិទ្យាសាស្ត្រ ធុរកិច្ចក្នុងស្រុកក៏ដូចជាអន្តរជាតិ និងបណ្តាសមាគមធុរកិច្ច អ្នកស្រាវជ្រាវ សមាគមនិស្សិតវៀតណាមនៅអូស្ត្រាលី។ សន្និសីទនេះនឹងក្លាយជាឱកាសសម្រាប់អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង និងអ្នកជំនាញក្នុងវិស័យកសិកម្ម និងបច្ចេកវិទ្យា ដើម្បីចែករំលែកបទពិសោធន៍ និងសហប្រតិបត្តិការធ្វើផលិតកម្ម និងអាជីវកម្ម៕