សន្និសីទអន្តរជាតិស្តីពីជំនួយមនុស្សធម៌ដល់ស៊ូដង់ប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែមិថុនា
(VOVWORLD) - បច្ចុប្បន្នមិនមានព័ត៌មានអំពីទីតាំងប្រព្រឹត្តទៅសន្និសីទនេះទេ។
ជនភៀសខ្លួនទទួលបានជំនួយស្បៀងអាហារនៅ Bentiu ប្រទេសស៊ូដង់ខាងត្បូង ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ (រូបថត៖ AFP/TTXVN) |
នៅដើមសប្តាហ៍ក្រោយ (ថ្ងៃទី ១៩ ខែមិថុនា) អារ៉ាប៊ីសាអូឌីត និងដៃគូរបស់ខ្លួន រួមមានៈ កាតា អេហ្ស៊ីប អាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) ក៏ដូចជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (អ.ស.ប.) នឹងធ្វើជាសហប្រធាននៃសន្និសីទមួយដែលមានគោល បំណងប្រមូលផ្តុំជំនួយមនុស្សធម៌ដើម្បីជម្នះផលវិបាកនៃជម្លោះនៅស៊ូដង់។ យ៉ាង ណាមិញ បច្ចុប្បន្នមិនមានព័ត៌មានអំពីទីតាំងប្រព្រឹត្តទៅសន្និសីទនេះទេ។
នាពេលកន្លងមក អារ៉ាប៊ីសាអូឌីត និងអាមេរិកបានសម្រុះសម្រួលគ្នាសម្រាប់ជម្លោះដែលអូសបន្លាយតាំងពីពាក់កណ្តាលខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងប្រដាប់អាវុធ RSF។ អារ៉ាប៊ីសាអូឌីតក៏បានដើរតួនាទីនាំមុខគេក្នុងប្រតិបត្តិការជម្លៀសជនបរទេសរាប់ពាន់នាក់ចេញពីស៊ូដង់។
ទាក់ទងនឹងស្ថានភាពនៅស៊ូដង់ យោងតាមអង្គការសហប្រជាជាតិ មានមនុស្សចំនួន ២៥ លាននាក់ ស្មើនឹងជាងពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ត្រូវការជំនួយ និងកិច្ចការពារ។ ប៉ុន្តែ គិតត្រឹមដំណាច់ខែឧសភា ការអំពាវនាវឲ្យរៃអង្គាសថវិកាចំនួន ២,៦ លានដុល្លារគឺចាំបាច់ ដើម្បីអង្គការសហប្រជាជាតិរួមចំណែកជួយដោះស្រាយវិបត្តិនេះ ដែលទើបឆ្លើយតបត្រឹមតែប្រហែល ១៣% ប៉ុណ្ណោះ៕