សន្និសីទអន្តរជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខអនុម័តលើ” ការប្តេជ្ញាចិត្តធ្វើសកម្មភាពទីក្រុងហាណូយ”
(VOVWORLD) - សន្និសីទអន្តរជាតិស្តីពីការបង្កើនតួនាទីរបស់ស្ត្រីក្នុងការកសាង និងពង្រឹងសន្តិភាព ដែលរៀបចំឡើងដោយវៀតណាម និងអង្គការសហប្រជាជាតិត្រូវបានបិទបញ្ចប់នាយប់ថ្ងៃទី ៩ ខែធ្នូ ក្រោយរយៈពេល ៣ ថ្ងៃប្រជុំ។
អនុរដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Le Hoai Trung |
សន្និសីទនេះបានធ្វើការអនុម័តលើ “ ការប្តេជ្ញាចិត្តធ្វើសកម្មភាពទីក្រុងហាណូយ”សំដៅពង្រឹងការចូលរួមរបស់ស្ត្រីក្នុងការដោះស្រាយបញ្ហាសាកល្បងដែលកំពុងកើតមានឡើងថ្មី។ ឯកសារនេះនឹងត្រូវបានឧទ្ទេសនាមយ៉ាងទូលំទូលាយ ដើម្បីបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិចូលរួមជួយឧបត្ថម្ភនាពេលខាងមុខ។ អញ្ជើញថ្លែងក្នុងសន្និសីទនេះ អនុរដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Le Hoai Trung បានលើកច្បាស់ថា៖ សន្និសីទនេះបានបន្តអះអាងការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីអនុវត្តសសរស្តម្ភសំខាន់ៗទាំង ៤ នៃរបៀបវារៈសកលលោកស្ដីពីស្ត្រី សន្តិភាព និងសន្តិសុខ នោះគឺ៖ ធានាថា ស្ត្រីត្រូវបានចូលរួមយ៉ាងពេញលេញនិងសមភាពក្នុងដំណើរការចេញសេចក្ដីសម្រេចចិត្ត; រួមបញ្ជូលទស្សនៈ យេនឌ័រ ការចូលរួមរបស់ស្ត្រីក្នុងកិច្ចការពារនិងដោះស្រាយប្រភពជម្លោះ; ការពារនិងលើកស្ទួយសិទ្ធិរបស់ស្ត្រី និងកុមារីក្នុងជម្លោះ;ពង្រឹងតួនាទីរបស់ស្ត្រីក្នុងការងារជួយសង្គ្រោះដោយសារជម្លោះ៕