សន្និសីទអនុវត្តការងារបោះឆ្នោតសមាជិកសភានីតិកាលទី១៤និងសមាជិកក្រុមប្រឹក្សាប្រជាជនអាណត្តិ២០១៦-២០២១
|
សន្និសីទអនុវត្តការងារបោះឆ្នោតសមាជិកសភានីតិកាលទី១៤និងសមាជិកក្រុមប្រឹក្សាប្រជាជនអាណត្តិ២០១៦-២០២១ |
(VOV)_នាព្រឹកថ្ងៃទី២កុម្ភះ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទទូទាំង
ប្រទេស អនុវត្តការងារបោះឆ្នោតសមាជិកសភា នីតិកាលទី១៤ និងសមាជិកក្រុម
ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១។ថ្លែងមតិនៅទីនេះ អគ្គ
លេខាបក្សលោក Nguyen Phu Trong បានលើកច្បាស់ថា៖ ការបោះឆ្នោតលើកនេះ
គឺជាព្រឹត្តិការណ៍នយោបាយសំខាន់និងជាវគ្គជីវភាពនយោបាយ គតិយុត្តិ ប្រជាធិប
តេយ្យនៅក្នុងប្រជាជនគ្រប់ជាន់ថ្នាក់។ នេះគឺជាឱកាសដើម្បីប្រជាជនអនុវត្តសិទ្ធិ
ជាម្ចាស់របស់ខ្លួន តាមរយៈការជ្រើសតាំងអ្នកឆ្នើម មានសីលធម៌ ប្រាជ្ញា សមស្រប
ជាអ្នកដំណាងអោយប្រជាជននៅរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។
នេះក៏គឺជាឱកាសដើម្បីបន្តកសាង ពង្រឹងនិងពង្រីកនីតិរដ្ឋ សង្គមនិយម របស់ប្រជា
ជន ដោយប្រជាជន និងដើម្បីប្រជាជន៕