សន្និសីទអនុវត្តន៍សេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍតំបន់ Tay Nguyen ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥

(VOVWORLD) - អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សលោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតី និងថ្លែងសុន្ទរកថាសំខាន់នៅក្នុងសន្និសីទ។

សន្និសីទអនុវត្តន៍សេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍតំបន់ Tay Nguyen ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ - ảnh 1នាថ្ងៃទី ១៥ មេសា ការិយាល័យនយោបាយ និងលេខាធិការដ្ឋានបានរៀបចំសន្និសីទថ្នាក់ជាតិ ដើម្បីស្វែងយល់ឱ្យបានហ្មត់ចត់ និងអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយលើកទី ១៣ ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ សុវត្ថិភាព  នៅតំបន់ Tay Nguyen និងតំបន់ព្រៃភ្នំ ឆ្នាំ ២០៣០។ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ (រូបថត៖ VGP)

នាព្រឹកថ្ងៃទី ១៤ តុលា នៅទីក្រុងហាណូយ ការិយាល័យនយោបាយ និងលេខាធិការដ្ឋានបានបើកសន្និសីទសំដៅជ្រួតជ្រាប និងអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការធានាការពារជាតិ និងសន្តិសុខនៅតំបន់ Tay Nguyen ដល់ឆ្នាំ ២០២៣ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សលោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតី និងថ្លែងសុន្ទរកថាសំខាន់នៅក្នុងសន្និសីទ។

តំបន់ Tay Nguyen មានទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយ ទាក់ទងនឹងសេដ្ឋកិច្ច នយោបាយ ការពារជាតិ និងសន្តិសុខសម្រាប់ប្រទេសជាតិទាំងមូល និងតំបន់ឥណ្ឌូចិន។ យោងតាមការស្ថិតិបង្ហាញថា GRDP សរុបជាមធ្យមរបស់តំបន់ ដំណាក់កាល ២០០២-២០២០ គឺ ៧,៩៨% អត្រាកំណើននៃ GRDP និងវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្មរបស់តំបន់ Tay Nguyen គឺខ្ពស់បំផុតក្នុងចំណោមតំបន់ដទៃ។ នាពេលថ្មីៗនេះ អញ្ជើញចូលរួម និងថ្លែងមតិក្នុងសន្និសីទបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងធានាការពារជាតិ និងសន្តិសុខនៅតំបន់ Tay Nguyen លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍តំបន់ Tay Nguyen ត្រូវផ្តោតការយកចិត្តទុកដាក់លើការដោះស្រាយទាំងវិស័យនយោបាយ សតិអារម្មណ៍ សេដ្ឋកិច្ច សង្គម បរិស្ថាន ការពារជាតិ និងសន្តិសុខផងដែរ។ រួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវតែភ្ជាប់ជាមួយការថែរក្សាការដោះស្រាយបញ្ហាសង្គម គោលនយោបាយជនជាតិ និងសាសនា។ យ៉ាងណាមិញ ត្រូវតែមានយន្តការ និងគោលនយោបាយដើម្បីទាក់ទាញធនធានអភិវឌ្ឍន៍ ជាពិសេសកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ធនធានសង្គម និងការវិនិយោគពីបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ