សន្និសីទអនុវត្តផែនការសកម្មភាពជាតិសំដៅអនុវត្តរបៀបវារៈ២០៣០

(VOVWORLD) -នាព្រឹកថ្ងៃទី៧កក្កដា នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគវៀតណាម បានរៀបចំសន្និសីទអនុវត្តផែនការសកម្មភាពជាតិ សំដៅអនុវត្តរបៀបវារៈ២០៣០ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ 
សន្និសីទអនុវត្តផែនការសកម្មភាពជាតិសំដៅអនុវត្តរបៀបវារៈ២០៣០ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam (រូបថតៈ VOV ) 

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam អញ្ជើញជាអធិបតីសន្និសីទនេះ។ ផែនការសកម្មភាពពោល ខាងលើនេះ ទើបនឹងបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័តផ្សព្វផ្សាយនាខែឧសភា ឆ្នាំ២០១៧ ដោយមានគោលដៅរួមចំនួន១៧និងគោលដៅជាក់ស្តែងចំនួន១១៥។ ភារកិច្ចជាក់ស្តែងត្រូវបានចែកជា២ដំណាក់កាល គឺដំណាក់កាល២០១៧-២០២០ និងដំណាក់កាល ២០២១- ២០៣០។

        នៅក្នុងសន្និសីទនេះ តំណាងចូលរួមបានលើកត្រដែតនូវឧបសគ្គនិងការ ប្រ ឈមមុខជាច្រើនក្នុងការអនុវត្តកម្មវិធីសកម្មភាពដើម្បីការអភិវឌ្ឍន៍និរន្តរភាព សម្រាប់ក្រសួងស្ថាប័ននានា។ ទន្ទឹមនឹងការប្រមូលផ្តុំប្រភពកម្លាំងក្នុងប្រទេសដើម្បី អនុវត្តរបៀបវារៈ២០៣០ វៀតណាមត្រូវការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិ អំពីការលើកកំពស់សមត្ថភាព យន្តការក៏ដូចជាប្រភពហិរញ្ញវត្ថុ ជាពិសេសគឺរាល់ គោលដៅទាក់ទិនដល់វិសមភាពនៃប្រាក់ចំណូលនិងលក្ខណៈរស់នៅ បង្កើតការងារ ធ្វើ អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបរិស្ថានប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ