សន្និសីទអនុវត្តភាកិច្ចរបស់ផ្នែកឧស្សាហពាណិជ្ជកម្មវៀតណាមឆ្នាំ ២០១៤
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (Image: thutuong.chinhphu.vn) |
(VOVworld) – ផ្នែកឧស្សាហពាណិជ្ជកម្មត្រូវម្ចាស់ការសកម្មដំណើការចរចារ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នេះគឺជាសំណើររបស់នាយករដ្ឋមន្ត្រី
វៀតណាម លោក Nguyen Tan Dung ដែលត្រូវបាននាំចេញ ក្នុងសន្និសីទ
អនុវត្តភាកិច្ចរបស់ផ្នែកឧស្សាហពាណិជ្ជកម្មវៀតណាម ឆ្នាំ ២០១៤ នាព្រឹក
ថ្ងៃទី ១០ មករា។ នាយករដ្ឋមន្ត្រីក៏បានចាត់ទុកថា៖ ផ្នែកឧស្សាហពាណិជ្ជកម្ម
ត្រូវជំរុញ យ៉ាងខ្លាំងការងារឃោសនានិងផ្សព្វផ្សាយព័ត៌មានអំពីបណ្ដាកិច្ច
ព្រមព្រៀងដែលវៀតណាមបានចុះហត្ថលេខាឬកំពុងចូលរួមដើម្បីបណ្ដា
ស្ថាប័នតំបន់អង្គភាពអាជីវកម្មម្ចាស់ការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធិភាព។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានឡើកច្បាស់ថា៖
“ក្រសួងឧស្សាហពាណិជ្ជកម្មត្រូវអនុវត្តបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ចំនួន ៨ ដែលវៀតណាមបានចុះហត្ថលេខាដើម្បីជំរុញផលិតកម្ម។ ក្រៅពីនោះ ក្រសួងឧស្សាហពាណិជ្ជកម្មត្រូវប្រមូលផ្តុំទៅលើដំណើរការចរចារកិច្ចព្រមព្រៀង
ពាណិជ្ជកម្មចំនួន ៦ ផ្សេងទៀត ដើម្បីអង្គភាពអាជីវកម្មវៀតណាមមានឱកាស
ជំរុញការនាំចេញ៕”