សន្និសីទអនុវត្តភារកិច្ចឆ្នាំ ២០១៧ របស់គណៈកម្មាធិការសាសនារដ្ឋាភិបាល


សន្និសីទអនុវត្តភារកិច្ចឆ្នាំ ២០១៧ របស់គណៈកម្មាធិការសាសនារដ្ឋាភិបាល  - ảnh 1
សន្និសីទអនុវត្តភារកិច្ចឆ្នាំ ២០១៧ របស់គណៈកម្មាធិការសាសនារដ្ឋាភិបាល (VNA)

(VOVworld) - នាព្រឹកថ្ងៃទី ២៨ ធ្នូ នៅទីក្រុងហាណូយ សន្និសីទបូកសរុបការងារឆ្នាំ
 ២០១៦ អនុវត្តភារកិច្ច ក្នុងឆ្នាំ ២០១៧ របស់គណៈកម្មាធិការសាសនារដ្ឋាភិបាល
ត្រូវបានរៀបចំឡើង។​ ក្នុងឆ្នាំ ២០១៦ គណៈកម្មាធិការសាសនារដ្ឋាភិ បាលវៀតណាម
បានមានការរួមវិភាគទានសំខាន់ៗ​ ជាពិសេស គឺការពិគ្រោះយោ បល់គំរោងច្បាប់
ជំនឿសាសនាសំរាប់រដ្ឋាភិបាលដើម្បីរដ្ឋសភាអនុម័តនៅសម័យ ប្រជុំលើកទី ២
នីតិកាលទី ១៤ បូកសរុប ១០ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេច ចិត្តមជ្ឈឹមលេខ
៧ និតិកាលទី ១១ ស្តីពីការងារសាសនានិងគំរោងការណ៍ «គោលនយោបាយមេ
អំពីជំនឿសាសនានៅវៀតណាម»។ ក្នុងឆ្នាំ ២០១៧ គណៈ កម្មាធិការសាសនា
រដ្ឋាភិបាលបានកំណត់ភារកិច្ចស្នូលមួយចំនួនគឺ៖ ការផ្សព្វ ផ្សាយច្បាប់ជំនឿ
សាសនា​ឆ្នាំ ២០១៦ ការត្រៀមរៀបចំឲ្យមហាសន្និបាតនៃបណ្ដា អង្គការសាសនា
ក្នុងឆ្នាំ ២០១៧​ ព្រមទាំង​ សហការជាមួយស្ថាប័នមានសមត្ថកិច្ច បង្កើនការ
ឃោសនាផ្សព្វផ្សាយគោលនយោបាយច្បាប់ស្តីពីសាសនាដើម្បីបំរើ តម្រូវការ
នយោបាយកិច្ចការបរទេស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ