សន្និសីទអនុវត្តភារកិច្ចឆ្នាំ២០១៨របស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូងថ្ម ផលរ៉ែវៀតណាម
(VOVWORLD) -“សម្ព័ន្ធក្រុមហ៊ុនឧស្សហកម្មធ្យូងថ្ម ផលរ៉ែវៀតណាម គប្បីអនុវត្តនូវដំណោះស្រាយ ព្រមៗគ្នានិងប្តេជ្ញាអំពីសុវត្ថិ ភាពការងារ។
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung អញ្ជើញចូលរូមក្នុងសន្និសីទ |
ជាពិសេស ត្រូវអនុវត្តល្អកិច្ចការពារបរិស្ថាន ចាត់ទុកកិច្ចការបរិស្ថានជាតម្រូវការចំបាច់ក្នុងផលិតកម្ម”។ អញ្ជើញថ្លែងមតិនៅក្នុង សន្និសីទបូកសរុបការងារឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៦មករានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានលើកច្បាស់ថា ឆ្នាំ២០១៨ ជាឆ្នាំមានអត្ថន័យសម្រេចនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដំណាក់កាល២០១៦ - ២០២០ តាមនោះ សម្ព័ន្ធក្រុមហ៊ុន គប្បីអភិវឌ្ឍន៍តាមទិសស៊ីជម្រៅ។ លោកបានស្នើ ឲ្យសម្ព័ន្ធក្រុមហ៊ុន បង្កើនការប្រមូលផ្តុំរាល់ប្រភពកម្លាំងសង្គម ធ្វើឲ្យអណ្ឌូងរ៉ែដែល មានស្រាប់នោះកាន់តែប្រ សើរឡើងដើម្បីបង្កើនចំនួនធ្បូង ធានាតម្រូវការអំពីធ្បូង សម្រាប់ខឿនសេដ្ឋកិច្ច៕