សន្និសីទអនឡាញទូទាំង​ប្រទេស “បូក​សរុប​រយៈពេល១០ឆ្នាំ អនុវត្តន៍​​សេចក្តី​សម្រេចចិត្តនៃសន្និសីទមជ្ឈឹម លើកទី ៥ និតិកាលទី១១​”​

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ធ្នូ នៅទីក្រុងហាណូយ ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម បានសម្របសម្រួលជាមួយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច រៀបចំសន្និសីទអនឡាញទូទាំងប្រទេស "បូកសរុបរយៈពេល១០ឆ្នាំ អនុវត្តន៍សេចក្តីសម្រេចចិត្តនៃសន្និសីទមជ្ឈឹម លើកទី ៥ និតិកាលទី១១ ស្តីពីបញ្ហាគោលនយោបាយ-សង្គមមួយចំនួន”។
សន្និសីទអនឡាញទូទាំង​ប្រទេស “បូក​សរុប​រយៈពេល១០ឆ្នាំ អនុវត្តន៍​​សេចក្តី​សម្រេចចិត្តនៃសន្និសីទមជ្ឈឹម លើកទី ៥ និតិកាលទី១១​”​ - ảnh 1សន្និសីទ បូកសរុបរយៈពេល១០ឆ្នាំ អនុវត្តន៍សេចក្តីសម្រេចចិត្តនៃសន្និសីទមជ្ឈឹម លើកទី ៥ និតិកាលទី១១។ (រូបថត៖ qdnd.vn)

របាយការណ៍ និងអនុសាសន៍ក្នុងសន្និសីទបានបង្ហាញថា ការអនុវត្តគោលនយោបាយសង្គមក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ទទួលបានសមិទ្ធផលសំខាន់ៗជាច្រើន។ វៀតណាមបានផ្លាស់ប្តូរពីក្រុមកណ្តាល ឡើងទៅជាក្រុម “ប្រទេសអភិវឌ្ឍន៍មនុស្សខ្ពស់” ដោយឈរលំដាប់ថ្នាក់  ១១៧/១៨៩ ប្រទេស។ បច្ចុប្បន្ននេះ ទូទាំងប្រទេសមានពលរដ្ឋជាង ១,២ លាននាក់ ជាជនមានគុណូបការៈដែលទទួលបានអនុគ្រោះប្រចាំខែ។ ការដែលបានបង្កើតការងារប្រហែល ១,៦ លានក្នុងមួយឆ្នាំ ហើយរក្សាបាននូវអត្រាគ្មានការងារធ្វើសរុបនៅក្រោម ៣% ធ្វើឱ្យវៀតណាមក្លាយជាប្រទេសមួយដែលមានអត្រាគ្មានការងារធ្វើទាបបំផុតនៅលើពិភពលោក។ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវលទ្ធផលដែលសម្រេចបាន សន្និសីទបានផ្តល់អនុសាសន៍ ដែលសង្កត់ធ្ងន់លើការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយសង្គមប្រកបដោយបរិយាប័ន្ន ទូលំទូលាយ និងនិរន្តរភាព។ ធានានូវវឌ្ឍនភាពសង្គម និងយុត្តិធម៌; ធានាឱ្យមានលទ្ធភាពស្មើគ្នាចំពោះសេវាសង្គមជាមូលដ្ឋាន និងចាំបាច់សម្រាប់គ្រប់វណ្ណៈ និងក្រុមសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ